លីគ​កំពូល​កម្ពុជា ​ចាប់ផ្ដើម​​នៅ​ដើម​ខែ​ មីនា​ ខាងមុខ​

  • 2019-01-11 07:55:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ​ឆាំង ពិសិដ្ឋ​ ​លេខា​ធិការ​ប្រតិបត្តិ​​នៃ​គណៈកម្មការ​​​ប្រកួត​បាល់ទាត់​ជាតិ​ បាន​​ឲ្យ​​​ដឹង​ថា​ ​​កម្មវិធី​​ប្រកួត​ពាន​រង្វាន់​បាល់ទាត់​លីគ​​កំពូល​កម្ពុជា​ រដូវ​កាល​ឆ្នាំ​ ២០១៩ នឹង​ចាប់​ផ្ដើម​នា​​ដើម​ខែ​ មីនា​ ខាង​មុខ​នេះ​ ពោល​​កាល​វិភាគ​ប្រកួត​សប្ដាហ៍​ទី​១​ ​នឹង​ធ្វើ​ឡើង​នៅ​​ថ្ងៃ​ទី​ ៩ ​និង ​១០​ ខែ​មីនា។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់ CNCC ។

លោក ​ឆាំង ពិសិដ្ឋ​ ​លេខា​ធិការ​ប្រតិបត្តិ​​នៃ​គណៈកម្មការ​​​ប្រកួត​បាល់ទាត់​ជាតិ​
​ការ​បង្ហើប​ឲ្យ​ដឹង​បែប​នេះ​ ​គឺ​បន្ទាប់​ពី​កិច្ច​ប្រជុំ​ដែល​មាន​តំណាង​​ថ្នាក់​ដឹក​នាំ​ក្លឹប​​លីគ​កំពូល​ទាំង​ ១១​​ ​ដែល​ត្រូវ​បាន​រៀប​ចំ​ឡើង​ កាលពី​ថ្ងៃ​ទី​ ៨ ខែ​មករា នៅ​​ស្នាក់​ការ​​គណៈកម្មការ​ប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា។

ក្លឹប​ទាំង​១២ ដែល​​ត្រូវ​ប្រជែង​ពាន​នៅ​លីគ​កំពូល​ឆ្នាំ​ ២០១៩​ ​ដូច​ជា​ ក្រុម​ការពារ​តំណែង​ជើង​ឯក​ ណាហ្គាវើល, ​​​ក្រសួង​ការពារជាតិ, វិសាខា, ភ្នំពេញក្រោន, ព្រះខ័នរាជស្វាយរៀង, បឹងកេត,​ អគ្គ​ស្នងការ​ដ្ឋាន​នគរបាល​ជាតិ, អាស៊ី​អឺរ៉ុប​យូណាយធី, អង្គរ​ថាយ​ហ្គឺរ, សូលទីឡូ​អង្គរ, ​​​អគ្គិសនី​កម្ពុជា ​និង​ ​ក្រុម​​ត្រូវ​​ឡើង​មក​ គីរីវង់​សុខសែនជ័យ(តាកែវ), Forza (សៀមរាប), កំពង់ចាម។ ​​​ក្រុម​ត្រូវ​ឡើង​មក​ ១​ក្រុម​ក្នុង​ចំណោម​ ៣ ក្រុម​ ដូច​​ជា  គីរីវង់សុខសែនជ័យ(តាកែវ), Forza (សៀមរាប), និង ខេត្ត​កំពង់ចាម​ ត្រូវ​រង់​ចាម​ការ​សម្រេច​ពី​គណៈកម្មាធិការ​​​ប្រតិបត្តិ​នៃ​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា។ 

ក្រុម​វេស្ទើន​​ភ្នំពេញ​ ជា​ក្រុម​​តែ​មួយ​គត់​ដែល​ត្រូវ​​កាត់​ចេញ​ពី​លីគ​កំពូល​នា​ឆ្នាំ​ ២០១៨។ ក្រុម​តំណាង​ឲ្យ​សាកល​វិទ្យាល័យ ​​មួយ​នេះ​​រក​បាន​តែ​ ១ ពិន្ទុ​ប៉ុណ្ណោះ​ក្នុង​ការ​លេង​ ២២ ​ប្រកួត។ ​ ១ ពិន្ទុ​របស់​ក្រុម​វេស្ទើន​ ពេល ​ស្មើ​​ការពារ​ជាតិ​ ៣-៣។

គួរ​រំឭក​ថា​ លីគ​កំពូល​ឆ្នាំ​ ២០១៨ កន្លង​ទៅ​ ក៏​ចាប់​ផ្ដើម​ដើម​ខែ​មីនា ផង​ដែរ​។ ​ឆ្នាំ​មុន​ចាប់​ផ្ដើម​ពី​​ថ្ងៃ​ទី ៣​ ខែ​មីនា ​រហូត​បញ្ចប់​នៅ​ថ្ងៃ​ទី​៣០ ខែ​កញ្ញា ឆ្នាំ​២០១៨​៕ 

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;