Angkor Tiger នាំយកកីឡាករ​អាហ្សង់ទីន ដែល​មាន​បទពិសោធន៍​លេងនៅ ១២ក្លឹប​ ក្នុង​ ៦ប្រទេស​ផ្សេងគ្នា

  • 2019-01-15 02:08:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្លឹបបាល់ទាត់អង្គរថាយហ្គឺរ បានឈានដល់កិច្ចព្រមព្រៀងនាំយកកីឡាករអាហ្សង់ទីន Ramos Alexis Damian ដើម្បី​ត្រៀម​ប្រកួត​ប្រជែង​ក្នុង​លីគ​កំពូល​កម្ពុជា រដូវកាល​ថ្មី​នេះ។

កីឡាករ​វ័យ ២៩ឆ្នាំ កម្ពស់ ១,៩៣ម៉ែត្រ​រូបនេះ ចុះកុងត្រារយៈពេល ១ឆ្នាំ ជាមួយ​ក្លឹប​ដែល​មាន​មូលដ្ឋាន​នៅ​ខេត្ត​សៀមរាប​មួយនេះ។

តាម​រយៈ​វែបសាយ​ផ្លូវការ​របស់​ក្លឹបអង្គរថាយហ្គឺរ Ramos Alexis​ បាន​និយាយថា៖ “ខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់។ ខ្ញុំបានមកដល់ពេលយប់ បន្ទាប់ពីធ្វើដំណើរដ៏វែងឆ្ងាយពីប្រទេសរបស់ខ្ញុំ។ ហើយនៅពេលព្រឹក ខ្ញុំបានចុះកិច្ចសន្យាមួយរដូវកាលជាមួយក្លឹប។ ហើយនៅព្រឹកស្អែកឡើង គឺជាថ្ងៃហ្វឹកហាត់ដំបូងរបស់ខ្ញុំ”។

Ramos Alexis Damian កាន់កន្សែង​ក្លឹប Angkor Tiger ក្រោយ​ចុះកុងត្រា​រួចរាល់ (រូបភាព៖ Angkor Tiger FC)
ខ្សែប្រយុទ្ធ​ដែល​កើត​នៅ​ទីក្រុង Buenos Aires ប្រទេសអាហ្សង់ទីន បាន​បន្ថែមថា៖ “និយាយដោយស្មោះត្រង់ ខ្ញុំចង់លេងនៅតំបន់អាស៊ី។ មុនពេលមានការចាប់អារម្មណ៍ពីគ្រូបង្វឹក Oriol ខ្ញុំមានរឿងតិចណាស់ដែលត្រូវគិត ដែលខ្ញុំត្រូវគិតថានឹងសម្រេចចិត្តមកទីនេះ។ ការប្តេជ្ញាចិត្តរបស់ខ្ញុំ គឺលេង​ឲ្យ​អស់​ពីសមត្ថភាព រាល់ការប្រកួតដែលខ្ញុំត្រូវលេង ដើម្បីឈានដល់កម្រិតដល់ល្អបំផុត នឹងព្យាយាមស្វែងរកគ្រប់បាល់ នេះគឺជាវិធីដើម្បីអាចជួយក្រុម។ ខ្ញុំដឹងថា ខ្ញុំជាកីឡាករ អាជីពអាហ្សង់ទីនទី ១ ដែលនឹងលេងនៅក្នុងប្រទេសកម្ពុជា។ នោះគឺជាការលើកទឹកចិត្តបន្ថែមដើម្បី កេរ្តិ៍ឈ្មោះរបស់ខ្ញុំ និងដើម្បីប្រទេសរបស់ខ្ញុំ”។

សូម​បញ្ជាក់ថា Ramos Alexis ធ្លាប់ប្រកបអាជីពលេងបាល់ទាត់នៅប្រទេសជាច្រើនដូចជា អាហ្សង់ទីន អេក្វាឌ័រ, អ៊ែលសាល់វ៉ាឌ័រ, អ៊ុយរុយហ្គាយ, វេណេហ៊្សុយអេឡា និងម៉ាល់តា។ ក្លឹប​ដែល Ramos ធ្លាប់លេង រួមមានដូចខាងក្រោម៖

  • Club Atlético Aldosivi (ក្របខ័ណ្ឌ Primera B Nacional, អាហ្សង់ទីន)

  • Club Ferro Carril Oeste (ក្របខ័ណ្ឌ Primera B Nacional, អាហ្សង់ទីន)

  • Gimnasia CdU (ក្របខ័ណ្ឌ Torneo Argentino A, អាហ្សង់ទីន)

  • Estudiantes de Río Cuarto (ក្របខ័ណ្ឌ Torneo Argentino B, អាហ្សង់ទីន)

  • Club Atlético Independiente (ក្របខ័ណ្ឌ Torneo Federal A, អាហ្សង់ទីន)

  • Club Atlético General Paz Juniors (ក្របខ័ណ្ឌ Torneo Argentino B, អាហ្សង់ទីន

  • Huracan de Goya (អាហ្សង់ទីន)

  • Club Técnico Universitario (ក្របខ័ណ្ឌ Ecuadorian Serie A, អេក្វាឌ័រ)

  • A.D. Isidro Metapan (ក្របខ័ណ្ឌ Salvadoran Primera División, អ៊ែលសាល់វ៉ាឌ័រ)

  • El Tanque Sisley (ក្របខ័ណ្ឌ Uruguayan Primera División, អ៊ុយរុយហ្គាយ)

  • Metropolitanos fc (ក្របខ័ណ្ឌ Venezuelan Primera División, វេណេហ៊្សុយអេឡា)

  • Gudja United FC (ក្របខ័ណ្ឌ Maltese First Division, ម៉ាល់តា)

Ramos Alexis បានមកដល់ប្រទេសកម្ពុជានៅអាកាសយាន្តដ្ឋានអន្តរជាតិខេត្តសៀមរាប កាលពី​ល្ងាចថ្ងៃសុក្រ ទី១១ ខែមករា ឆ្នាំ២០១៩ និងបានចូលរួមហ្វឹកហាត់ជាលើកដំបូងជាក្រុមនៅកាលពីថ្ងៃទី១៣ ខែមករា៕

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;