Barca វាយបក ៣គ្រាប់ ឡើង​ទៅ​វគ្គ ៨ក្រុម​ចុងក្រោយ Copa del Rey

  • 2019-01-18 01:17:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រោយ​ចាញ់ Levante ២-១ កាលពីជើងទី១ ក្រុម​អ្នកមានបុណ្យ FC Barcelona បាន​វាយបក​យកឈ្នះ ៣-០ វិញ ក្នុង​ជើង​ទី២ នៃ​វគ្គ ១៦ក្រុម​ចុងក្រោយ ពាន​រង្វាន់ Copa del Rey កាលពីយប់មិញនេះ។

៣គ្រាប់​របស់ Barca រកបាន​ដោយ​ខ្សែ​ប្រយុទ្ធបារាំង វ័យ ២១ឆ្នាំ Ousmane Dembele ២គ្រាប់ នៅ​នាទី ៣០ និង ៣១ និង​ខ្សែ​ប្រយុទ្ធ Lionel Messi រកបាន ១គ្រាប់ នៅ​នាទី ៥៤។

វគ្គ ៨ក្រុមចុងក្រោយ នឹង​ត្រូវ​ចាប់​ឆ្នោត​ជ្រើសរើស​គូប្រកួត នៅ​ថ្ងៃ​ទី១៨ ខែមករា ឆ្នាំ២០១៩ ខណៈ​ការប្រកួត​ ធ្វើ​ឡើង​នៅថ្ងៃទី ២៣ មករា (ជើងទី១) និង ៣០ មករា (ជើងទី២)។ ៨ក្រុម​ចុងក្រោយ រួមមាន Real Madrid, Getafe, Real Betis, Barcelona, Sevilla, Valencia, Girona និង Espanyol៕

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;