សៀវភៅ «ព្រៃរំដួល» លក់ដាច់​ជិត​អស់ពី​ស្តុក មុនថ្ងៃ​បើក​សម្ពោធ​ជាផ្លូវការ

  • 2019-01-21 08:53:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សៀវភៅ​ «ព្រៃរំដួល» ដែល​ជា​ស្នាដៃ​រឿងខ្លី​របស់​​ក្រុម​អ្នក​និពន្ធ​​មន្តទឹកខ្មៅ បាន​ទទួល​ការ​គាំទ្រ​យ៉ាងខ្លាំង ពោល​គឺលក់​ដាច់​ជិត​អស់​ពីស្តុក មុនថ្ងៃ​បើក​សម្ពោធ​ជាផ្លូវការ ដែល​ធ្វើឡើង​កាលពី​ថ្ងៃទី១៩ ខែ​មករា ឆ្នាំ​២០១៩។

លោក ឃុត សុខៀន ប្រធាន​ក្រុម​អ្នកនិពន្ធ​មន្ត​ទឹកខ្មៅ បាន​ថ្លែង​ក្នុង​ពិធី​សម្ពោធ​នេះថា សៀវភៅ​រឿង «ព្រៃរំដួល» គឺ​ជា​ស្នាដៃ​ឆ្នាំទី២ បន្ទាប់ពី​សៀវភៅរឿង «មន្តទឹកខ្មៅ»។ សៀវភៅនេះ​មាន ២០​ចំណងជើង​រឿងខ្លី ត្រូវបាន​បោះពុម្ព និង​​ដាក់លក់​មុនថ្ងៃ​ដាក់​សម្ពោធ ដោយ​ទទួល​បានការ​គាំទ្រ​ជាច្រើន​ពីសំណាក់​ប្រិយមិត្ត មិត្ត​អ្នកអាន លើសពី​ការរំពឹងទុក រហូតមាន​ការ​កក់​ទុកទិញ​ជិត​អស់ពី​ស្តុក ហើយ​នៅសល់​តែ​ចំនួន ១០០០​ក្បាល​ប៉ុណ្ណោះ។

ការលក់​ដាច់​សៀវភៅថ្មី​ក្នុងពេល​ដ៏ខ្លី​បែបនេះ​ ត្រូវបាន​អ្នកនិពន្ធ​រូបនេះ ចាត់ទុក​ថា ជារឿង​មួយ​ដ៏​គួរឱ្យ​ភ្ញាក់ផ្អើល និង​បង្ហាញ​ពីការ​លូតលាស់​របស់​វិស័យ​តែង​និពន្ធ​នៅក្នុង​ស្រុក។

គួរ​បញ្ជាក់​ផងដែរ​ថា ការដាក់​ឈ្មោះ «ព្រៃរំដួល» នៅលើ​សៀវភៅ​នេះ គឺ​ដើម្បី​ឧទ្ទិស​ស្នាដៃ​នេះ​ ជូន​ចំពោះ​ម្ចាស់រឿង «ព្រៃរំដួល» គឺអ្នក​និពន្ធ​ជើង​ចាស់ អ៊ុំ សុផានី ដែលបាន​លា​ចាកលោក​ក្នុងឆ្នាំ ២០១៨ ដោយសារ​ជំងឺ​ចាស់ជរា ហើយ​សៀវភៅ​ដ៏ពេញនិយម​នេះ នឹង​ត្រូវ​បោះពុម្ព​បន្ថែមទៀត​ បើសិន​ចំនួន​តម្រូវ​ការ​កាន់តែ​កើនឡើង៕

ប្រភព៖ Sabay News អត្ថបទ៖ Sunny

;