រាជរដ្ឋាភិបាល​ តែងតាំង​មុខ​តំណែង​បន្ថែមឲ្យ​រដ្ឋមន្ត្រី​ ៣រូប​

  • 2019-01-22 03:40:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រដ្ឋមន្ត្រី​៣​រូប រួមមាន​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ លោក វេ​ង សាខុន​, រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល លោក ម៉ម ប៊ុនហេង និង​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម លោក ប៉ាន សូរ​ស័ក្តិ ត្រូវ​បាន​សម្តេច​ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ចេញ​អនុក្រឹត្យ​តែងតាំង​មុខតំណែង​បន្ថែម​។

ក្នុង​អនុក្រឹត្យ​នេះ ​បាន​សម្រេច​តែងតាំង​រដ្ឋមន្ត្រី​ទាំង​៣​រូប​ដូច​ខាងក្រោម​៖

១- លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ត្រូវ​តែងតាំង​ជា​អនុប្រធាន​ក្រុមប្រឹក្សា​ស្តារ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម និង​ជនបទ ទទួលបន្ទុក​ការងារ​បច្ចេកទេស​សន្តិ​សុខ​ស្បៀង​។

លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម
២- លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ត្រូវ​តែងតាំង​ជា​អនុប្រធាន​ក្រុមប្រឹក្សា​ស្តារ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម និង​ជនបទ ទទួលបន្ទុក​ការងារ​បច្ចេកទេស​អាហា​រូប​ត្ថ​ម្ភ​។
លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល

៣- លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ត្រូវ​តែងតាំង​ជា​អនុប្រធាន​ទី​១ នៃ​គណៈកម្មាធិការ​ជាតិ​ជំរុញ​ចលនា​ភូមិ​មួយ ផលិតផល​មួយ​៕

លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;