នាយករដ្ឋមន្រ្តី​កម្ពុជា បង្ហាញ​វិធានការ​មុតស្រួច​ចំនួន​៥ ទៅកាន់​អ្នកវិនិយោគ​ចិន

  • 2019-01-22 06:29:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ថ្លែង​ក្នុង​វេទិកា​ជំរុញ​ពាណិជ្ជកម្ម និង​វិនិយោគ​កម្ពុជា-ចិន នៅក្រុង​ប៉េកាំង នាថ្ងៃទី២២ ខែ​មករា ឆ្នាំ​២០១៩ សម្តេច​នាយករដ្ឋមន្រ្តី​ បាន​លើកឡើង​ពីវិធានការ​មុតស្រួច និង​ជាក់ស្តែង ដែល​រាជ​រដ្ឋាភិបាល​កម្ពុជា បាន​ដាក់​ចេញ ទៅ​កាន់​អ្នកវិនិយោគ​ដែល​ចូលរួម​ក្នុងវេទិកា​នេះ។ ក្នុងនោះ​រួមមាន៖

ទី១. ភាព​អំណោយផល​នៃ​ស្ថិរភាព​នយោបាយ និង​ម៉ាក្រូ​សេដ្ឋកិច្ច

ទី២. ការបើក​ចំហរ​សេដ្ឋកិច្ច​សម្រាប់​អ្នក​វិនិយោគ​ទាំងអស់ ដោយ​គ្មាន​ការ​រើសអើង​រវាង​អ្នក​វិនិយោគ​កម្ពុជា និងអ្នក​វិនិយោគ​បរទេស​នោះទេ

ទី៣. កម្លាំង​ពលកម្ម​ដែលមាន​ភាព​សម្បូរ​បែប​ និង​វ័យក្មេង ដែល​ក្នុងនោះ​ប្រជាជន​ដែលមាន​អាយុ ៣៥ឆ្នាំ​ចុះ មាន​ចំនួន​ដល់ទៅ​៧២% នៃ​ចំនួន​ប្រជាជន​សរុប គួបផ្សំ​នឹង​ប្រាក់ឈ្នូល​ដែលមាន​ភាព​ប្រកួតប្រេជែង

ទី៤. កម្ពុជា​ស្ថិតនៅ​លើ​ទីតាំង​យុទ្ធសាស្រ្ត​ក្នុង​តំបន់​អាស៊ាន ដែល​តំបន់នេះ​បាននឹង​កំពុង​ក្លាយជា​រោងចក្រ​នៃ​អាស៊ី។ ទំ​និញ​ផលិត​នៅ​កម្ពុជា អាច​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក ទីផ្សារ​អនុតំបន់​មេគង្គ ទីផ្សារ​អាស៊ាន និង​ទីផ្សារ​ដទៃទៀត ក្នុង​ពិភពលោក

និង​ទី៥. កម្ពុជា-ចិន មានកិច្ច​ព្រមព្រៀង​ជាមួយគ្នា​ជាច្រើន ដែល​ជួយ​ជំរុញ​ និង​ផ្តល់​អត្ថប្រយោជន៍​យ៉ាង​សម្បូរ​បែប ជូនដល់​ធុរជន និង​អ្នកវិនិយោគិន​ចិន ទាំង​ការ​លើកទឹកចិត្ត និងការ​ធានាការ​វិនិយោគ។

សម្តេច ហ៊ុន សែន ថ្លែងទៅកាន់អ្នកវិនិយោគចិន នៅក្រុងប៉េកាំង ប្រទេសចិន (រូបថត៖ ហ្វេសប៊ុកសម្តេច ហ៊ុន សែន)
ជាមួយគ្នា​នេះ សម្តេច ហ៊ុន សែន បានថ្លែង​ថា កាលពីឆ្នាំ​២០១៧​​កន្លងទៅ ទំហំ​ពាណិជ្ជកម្ម​នៃ​​ប្រទេស​ទាំងពីរ សម្រេច​បាន​ប្រមាណ ៦ពាន់​លាន​ដុល្លារ ហើយ​ប្រទេស​ទាំងពីរ​បាន​ដាក់​ចេញនូវ​គោលដៅ​ថ្មីទៀត ដើម្បី​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ឲ្យ​ឈាន​ដល់ ១០ពាន់​លានដុល្លា​ នៅឆ្នាំ​២០២៣៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;