អគ្គិសនី​នឹងត្រូវផ្តាច់​នៅ​តាម​តំបន់មួយ​ចំនួនពី​ថ្ងៃទី​២៤ ដល់ ២៧​មករា

  • 2019-01-23 02:52:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អគ្គិសនី​កម្ពុជា នឹង​ផ្អាកការ​ផ្គត់ផ្គង់ភ្លើង​នៅ​តាម​តំបន់​មួយ​ចំនួន​ពីថ្ងៃទី​២៤ ដល់ ២៧ ខែ​មករា ឆ្នាំ​២០១៩ ដើម្បី​អនុវត្ត​ការងារ​ជួសជុល ផ្លាស់ប្តូរ ដំឡើង​បរិក្ខារ និង​រុះរើ​គន្លង​ខ្សែ​បណ្តាញ​បង្ក​លក្ខណៈ​ដល់​ការដ្ឋាន​ពង្រីក​ផ្លូវ។

ទីកន្លែង និង​ពេលវេលា ដែល​ត្រូវ​ផ្តាច់ភ្លើង​រួមមាន

១. ថ្ងៃទី២៤​មករា៖ សង្កាត់​ចោមចៅទី២ ចោមចៅ​ទី១ និង​ព្រៃស ចាប់ពី​ម៉ោង ៩ព្រឹក​ដល់​ម៉ោង ៤រសៀល។

២. ថ្ងៃទី២៥​មករា៖ សង្កាត់​ដង្កោ ចោមចៅទី១ កាកាបទី១ កាកាបទី២ ចោមចៅទី៣ កន្ទោក ត្រពាំង​ក្រសាំង កំបូល បឹង​ទំពន់ទី១ និង​បឹងទំពន់​ទី២ ចាប់ពី​ម៉ោង ៩ព្រឹក ដល់ម៉ោង ៤​រសៀល។

៣. ថ្ងៃទី២៦មករា៖ សង្កាត់​គោករកា ភ្នំពេញ​ថ្មី កាកាបទី១ និង​កាកាបទី២ ចាប់ពីម៉ោង៩ព្រឹក ដល់ម៉ោង ១២ថ្ងៃត្រង់។

៤. ថ្ងៃទី​២៧​មករា៖ ព្រៃស ដង្កោ ជើងឯក ចោមចៅទី១ និង​ចោមចៅទី២ ចាប់ពីម៉ោង ៩ព្រឹក ដល់ម៉ោង ៤រសៀល៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;