លោក ឃួង ស្រេង ជំរុញ​ឱ្យ​ថៅកែ រើ​រោងចក្រ-សហគ្រាស ទៅដាក់​នៅ​តាម​បណ្តោយ​ផ្លូវ​ក្រវាត់ក្រុង​ទី៣​វិញ

  • 2019-01-24 02:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 47

ចន្លោះមិនឃើញ

លោក ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​លើកទឹក​ចិត្ត​ឱ្យ​ថៅកែ​រោងចក្រ សហគ្រាស​ទាំងអស់ ពិចារណា​រើ​រោងចក្រ សហគ្រាស ឬ​ឃ្លាំង​របស់ខ្លួន ទៅដាក់​នៅតាម​បណ្តោយ​ផ្លូវ​ក្រវាត់ក្រុង​ទី៣​នេះវិញ ដើម្បី​សម្រួល​ការដឹក​ជញ្ជូន​ទំនិញ។

លោក ឃួង ស្រេង បាន​បញ្ជាក់​ឱ្យដឹង​កាលពី​រសៀល​ថ្ងៃទី​២២ ខែ​មករា ឆ្នាំ​២០១៩​ថា ផ្លូវ​ក្រវាត់ក្រុង​ទី៣ បម្រើ​ប្រយោជន៍​ធំ​បំផុត គឺ​បញ្ចៀស​ចរាចរណ៍ ក្នុង​រាជធានី​ភ្នំពេញ។ ផ្លូវ​ក្រវាត់ក្រុង​ទី៣​នេះ គឺជា​ផ្លូវ​យុទ្ធសាស្ត្រ​ដ៏​សំខាន់​មួយ​ក្នុងការ​ដឹក​ជញ្ជូន​តភ្ជាប់​ពី​បណ្តា​ខេត្ត​នានា​មក​រាជធានី​ភ្នំពេញ ហើយ​ផ្លូវនេះ​ត្រូវបាន​បើក​ការដ្ឋាន​សាងសង់​កាលពី​ថ្ងៃទី​១៤ ខែ​មករា ឆ្នាំ​២០១៩​កន្លង​ទៅថ្មីៗ​នេះ ក្រោ​ម​អធិបតីភាព​សម្តេច ហ៊ុន សែន នាយក​រដ្ឋមន្ត្រី។

ជាមួយ​គ្នានេះ លោក​អភិបាល​បាន​លើកឡើង​ថា ក្រោយ​ពេល​ផ្លូវ​ក្រវាត់ក្រុងទី៣​សាងសង់​រួចរាល់​នៅ​អំឡុង​ឆ្នាំ​២០២១ នឹង​លែង​ឱ្យ​រថយន្ត​កុងតឺន័រ ឬ​រថយន្តធំៗ​ ចូល​រាជធានីភ្នំពេញ​ទៀត​ហើយ។

ផ្លូវ​ក្រវាត់ក្រុង​ខ្សែទី៣ (ផ្លូវជាតិ​លេខ៤-ផ្លូវជាតិ​លេខ១) ស្ថិតនៅ​ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ និងខេត្ត​កណ្តាល ដែលមាន​ប្រវែង​សរុប​ជិត ៥៣​គីឡូម៉ែត្រ។ ក្នុងនោះ​ឆ្លងកាត់​ភូមិសាស្រ្ត​រាជធានី​ភ្នំពេញជាង​១៥គីឡូម៉ែត្រ និង​ឆ្លងកាត់​ភូមិសាស្រ្ត​ខេត្តកណ្តាល​ប្រវែង​ជិត ៣៨​គីឡូម៉ែត្រ ដែលមាន​ចំណុច​ចាប់ផ្តើម​ពី​គីឡូម៉ែត្រ ១៤+១០៥ នៃផ្លូវ​ជាតិ​លេខ៤ និង​ចំណុច​ចុងបញ្ចប់​នៅ​គីឡូម៉ែត្រ ២៤+៨៤០ នៃផ្លូវជាតិ​លេខ១។

បើតាម​លោក ឃួង ស្រេង ផ្លូវនេះ​មានទំហំទទឹង​២៧ម៉ែត្រ សម្រាប់​ទីប្រជុំជន ហើយ​សម្រាប់​ក្រៅ ទីប្រជុំជន វិញ​មាន​ទំហំ​ទទឹងផ្លូវ ២៥​ម៉ែត្រ។ ផ្លូវនេះ​នឹង​មាន​ដាក់អំពូល​បំភ្លឺ​ផ្លូវ​សម្រាប់ កំណាត់ផ្លូវ​ក្នុងក្រុង និង​ដើមឈើ​លម្អ​សម្រាប់​កំណាត់ផ្លូវ​ក្រៅក្រុង។ ផ្លូវក្រវាត់​ក្រុងទី៣ នឹងមាន​សាងសង់​ស្ពានអាកាស​ឆ្លងកាត់​ចំនួន ០៤កន្លែង (ឆ្លងកាត់​ផ្លូវជាតិ​លេខ៤ លេខ​៣ លេខ២ និង​លេខ២១) ប្រវែង​សរុប ១០០០ម៉ែត្រ។

ទន្ទឹមនឹង​នោះ ក៏មាន​ការ​សាងសង់​ស្ពាន​ឆ្លងកាត់​ទន្លេបាសាក់​០២​កន្លែង នៅ​កោះ​អន្លង់ចិន ដែលមាន​ប្រវែង​សរុប ៩៩៦​ម៉ែត្រ ក្នុងនោះ​ស្ពាន​ទន្លេបាសាក់​ខាងកើត​ប្រវែង ៦៣០​ម៉ែត្រ និងស្ពាន​ទន្លេបាសាក់​ខាងលិច​ប្រវែង​៣៦៦​ម៉ែត្រ។ សាងសង់​ស្ពាន​មធ្យម និងខ្លី​ចំនួន ០៦​កន្លែង និងលូ​គ្រប់ប្រភេទ ១១៣កន្លែង។

សូម​បញ្ជាក់​ថា គម្រោង​សាងសង់​ផ្លូវនេះ​ចំណាយថវិកា​សរុប​ប្រមាណ ២៧៣​លាន​ដុល្លារ​ ដែលជា​ហិរញ្ញប្បទាន​សម្បទាន​ពីរដ្ឋាភិបាល​ចិន ហើយ​រាជរដ្ឋាភិបាល​កម្ពុជា ចូលរួម​ថវិកា​បដិភាគ​សម្រាប់ ការ​ដោះស្រាយ​ផល​ប៉ះពាល់ ការបោស​សម្អាត​មីន និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ជាដើម។ ផ្លូវដែល​ជាសរសៃ​ឈាម​សេដ្ឋកិច្ច​ដ៏សំខាន់​មួយខ្សែ​នេះ នឹង​ប្រើ​រយៈពេល​សាងសង់​ចំនួន ៤២​ខែ គ្រោង​បញ្ចប់​នៅខែ​ធ្នូ ឆ្នាំ​២០២១៕

ប្រភព៖ AKP ប្រែ​សម្រួល៖ សំភី

អត្ថបទពេញនិយម
;