Bournemouth លត់ ​Chelsea ៤-០ ធ្វើ​ឲ្យ Man Utd កាន់តែ​មាន​សង្ឃឹមយក Top 4

  • 2019-01-31 01:51:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​ម្ចាស់ផ្ទះ Bournemouth បាន​បំបាក់​ក្រុម​ភ្ញៀវ Chelsea ដោយ​លទ្ធផល ៤-០ នៅ​ក្នុង​សប្ដាហ៍​ទី​២៤ ក្របខណ្ឌ​លីគ​កំពូល​អង់គ្លេស ដែល​ធ្វើឲ្យ​គម្លាត​ក្នុង​តារាង​ពិន្ទុ រវាង​ក្រុម​លេខ​៤ ដល់​លេខ​៦ កាន់តែ​ប្រកៀកប្រកិត​គ្នា ពោល​គឺ ខុស​គ្នា​តែ ២​ពិន្ទុ​ប៉ុណ្ណោះ ខណៈ​ក្រុម Manchester United ឈរ​នៅ​លេខ​៦​។

Bournemouth អបអរក្រោយស៊ុតទៅលើ Chelsea (រូបថតផ្ដល់សិទ្ធិដោយ Reuters)
ក្នុង​ការ​ប្រកួត​យប់មិញ ​ម្ចាស់ផ្ទះ Bournemouth បាន​ស៊ុត ៤​គ្រាប់​ទៅ​លើ​ក្រុម​តោខៀវ Chelsea នៅ​នាទី៤៧, ៦៣, ៧៤ និង ៩០+៥ ។ លទ្ធផល​នេះ មាន​ន័យ​ថា Chelsea មាន ៤៧​ពិន្ទុ ឈរ​លំដាប់​ទី​៥ ចំណែក Arsenal ដែល​ឈរ​លេខ​៤ មាន​ពិន្ទុ​ស្មើ​គ្នា​។ Chelsea ក៏បាន​ដាក់​ខ្សែ​ប្រយុទ្ធចំណូល​ថ្មី​​ Gonzalo Higuain ឲ្យ​ចូល​លេង ដែល​ទើប​ខ្ចីជើង​ពី​ AC Milan ផងដែរ។
ខ្សែប្រយុទ្ធ Gonzalo Higuain ចូលលេងប្រកួតយប់មិញ (រូបថតផ្ដល់សិទ្ធិដោយ Reuters)

សូម​ជម្រាប​ថា ប្រកួត​បន្ទាប់ Arsenal ត្រូវ​ប៉ះ​ម្ចាស់ផ្ទះ Manchester City ខណៈ Chelsea ស្វាគមន៍​ក្រុម​ភ្ញៀវ Huddersfield ស្រប​ពេល​ដែល Man Utd ទៅ​សួរ​សុខ​ទុក្ខ​ក្រុម​ម្ចាស់ផ្ទះ Leicester City ​។

Chelsea បង្ហាញការសោកស្ដាយ ក្រោយបរាជ័យ​ទល់នឹង Bournemouth (រូបថតផ្ដល់សិទ្ធិដោយ Reuters)

គិត​មក​ទល់​ពេល​នេះ ក្រុម​ហង្សក្រហម Liverpool នៅតែ​ឈរ​នៅ​កំពូល​តារាង ទោះបីជា​ប្រកួត​ស្មើ​ជាមួយ Leicester ១-១ កាលពី​យប់មិញ​ក៏ដោយ។ Liverpool មាន ៦១​ពិន្ទុ ឯ Man City ប្រដេញ​នៅ​គម្លាត ៥ពិន្ទុ តាម​ពី​ក្រោយ​។ Spurs ​ឈរលេខ៣ មាន​ ៥៤​ពិន្ទុ៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;