ការ​ថតរឿង "ទារុណកម្ម​ខ្មោច" ពិបាក និង​ចាយទុន​ច្រើនជាង​រឿង​មុនៗ​

  • 2019-02-01 06:39:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រឿង «ទារុណកម្ម​ខ្មោច» ដែល​ផលិតឡើង​ក្រោម​កិច្ច​សហការ​រវាង​ផលិតកម្ម​មាតុចក្រ​ហ្វីលម៍ របស់​លោក ហ៊ុយ យ៉ាឡេង ​​ជាមួយ​ផលិតកម្ម​សិល្បៈ​ភាពយន្ត​ខ្មែរ​ គឺ​មានការ​ពិបាក​ថត និង​ចំណាយ​ទុន​ច្រើនជាង​រឿង​មុនៗ។

​អ្នក​ដឹកនាំ​រឿង​​រូបនេះ បាន​រៀបរាប់​មក​កាន់ Sabay​​​ ថា​ សម្រាប់​រឿង​មួយនេះ​គឺ​ពិបាក​ជាង​រឿង​មុនៗ ព្រោះ​តម្រូវ​ឲ្យ​លោក​ត្រូវ​អត់​បាយ​អត់ទឹក តម​អាហារ​ឲ្យ​ស្គម​រឺងរៃដូច​ក្នុង​សម័យ​ខ្មែរ​ក្រហម​គឺ ថតមួយខែ​ឈុត​ធាត់​ហើយ​អត់បាយ​មួយខែ​បាន​មក​ឈុត​ស្គម១អាទិត្យ​ទៀត។

លោក ហ៊ុយ យ៉ាឡេង បន្ត​ថា «ចំណុច​ពិបាកៗ គឺពិត​ជា​មាន​ច្រើន​ដោយ​ ពេល​ខ្លះ​ខំអត់អាហារ ថត​ទារុណកម្ម​ម្ជុលខ្ទាស់​ដោត​ត្រចៀក ជ្រមុជ​ទឹក​ចង់ស្លាប់ ដើម្បី​ឲ្យបាន​សាច់រឿង​ល្អ»។ សម្រាប់​ការ​ចំណាយទុន​ផលិត​សរុប​ក្នុង​រឿង​ទាំងមូល គឺ​អស់​ទឹក​ប្រាក់​សរុប ដល់​ទៅ​ជាង៧ម៉ឺន​ដុល្លារ​ឯណោះ។

យ៉ាងណាមិញ ម្ចាស់​ផលិតកម្ម​នេះ​បាន​បន្ថែម​ទៀតថា «ទារុណកម្ម​ខ្មោច» ដែលជា​ស្នាដៃថ្មី​មួយទៀត​ដែល​ដឹកនាំ​ដោយលោក​ផ្ទាល់ បន្ទាប់ពី​ភាពយន្ត​ដែលលោក​ធ្លាប់ទទួលបាន​ជោគជ័យ​ជំនាន់​មុន គឺ​រឿង «ខ្មោចដើម​ចេកជ្វា» និង​រឿង «ធ្មប់»។

រឿង​ « ទារុណកម្មខ្មោច» នឹង​ត្រូវ​ចាក់​បញ្ចាំង​នៅគ្រប់​បណ្តា​រោងភាពយន្ត​ចាប់ពីថ្ងៃ ទី​២៨ ខែ​កុម្ភៈ ឆ្នាំ​២០១៩ ខាងមុខ​នេះ ដោយ​លោក​ជឿជាក់ថា នឹង​ទទួលបាន​ការ​គាំទ្រច្រើន​ពី​សំណាក់​ប្រិយ​មិត្ត​អ្នក​ចូលចិត្ត​វិស័យ​កុន៕

ផ្តល់សិទ្ធរូបភាពដោយ៖ លោក ហ៊ុយ យ៉ាឡេង

ប្រភព៖ Sabay News អត្ថបទ៖ សិរីរត្នន៍

អត្ថបទថ្មី
;