១ខែ​ដើម​ឆ្នាំ​២០១៩ កម្ពុជា ទទួល​បាន​ចំណូល​ប៉ុន្មាន​ពី​ការ​លក់​បណ្ណ​ចូល​ទស្សនា​អង្គរ?

  • 2019-02-01 08:22:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅ​ក្នុង​ខែ​មករា ឆ្នាំ​២០១៩ ចំណូល​ដែល​ទទួល​បាន​ពី​ការ​លក់​បណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​របស់​ភ្ញៀវ​ទេសចរ​ គឺ​មាន​ចំនួន ១២ ៣៨០ ៧០៥ ដុល្លារ​អាមេរិក និង​ចំនួន​ភ្ញៀវ​ទេសចរ​បរទេស មាន​ចំនួន ២៧១០៥០ ​នាក់​។​ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​គ្រឹះស្ថាន​អង្គរ​។

នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ក៏​បាន​បញ្ជាក់​ដែរ​ថា ចំណូល​ដែល​ទទួល​បាន​ពី​ការ​លក់​បណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​ក្នុង​ខែ​មករា ឆ្នាំ​២០១៩​នេះ បើ​ធៀប​ទៅ​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០១៨ គឺ​មាន​ការ​ថយចុះ ​៨,១៥% និង​ចំនួន​ភ្ញៀវ​ទេសចរ​ ថយ​ចុះ​៨,០៦%​៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;