តារា​ដែល​ធ្លាប់​ប្រឡង​ចម្រៀង​លំដាប់​ពិភពលោក និង​កម្មវិធី​ទូរទស្សន៍ រួម​គ្នា​ច្រៀង​បទ​សម្រាប់​​ចូលឆ្នាំខ្មែរ

  • 2019-02-13 06:53:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តារា​ចម្រៀង​​ច្រើន​រូប​ ដែល​ធ្លាប់​ឆ្លង​កាត់​ការ​ប្រលង​ចម្រៀង​មាន​តាំង​ពី​លំដាប់​ពិភពលោក ​​​តាម​ស្ថានីយ​ទូរទស្សន៍ ​និង​កម្ម​វិធី​ល្បី​ៗ​ជា​ច្រើន ព្រម​ទាំង​តារា​ចម្រៀង​ខ្មែរ​សុរិន្ទ ​បាន​មក​ជុំ​គ្នា​ កសាង​ប្រជាប្រិយភាព​ ​ដើម្បី​ថត​បទ​ចម្រៀង​ស្វាគមន៍​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ ​នៅ​ផលិត​កម្ម​ "មរតក​មេ​ឌៀ"។

ក្នុង​នោះ​មាន​ដូច​ជា ​លោក នាង ប្រាក់​សុគន្ធ ​អតីត​បេក្ខភាព​ប្រលង​ Cambodia Idol ​លោក សយ រតនៈ អតីត​បេក្ខភាព​ប្រលង​ The Voice Cambodia ​លោក យិន យឿន អតីត​ម្ចាស់​ជ័យ​លាភី​លេខ ២ ក្នុង​កម្មវិធី Hear My Song ​រួម​ទាំង​តារា​ប្រុស​ស្រី​ ធ្លាប់​ប្រលង​ចម្រៀង​នៅ​កម្មវិធី​ ពេជ្រ​កំពុង​ច្នៃ ក្នុង​ស្ថានីយ​អាស៊ី​អាគ្នេយ៍​ថែម​ទៀត​ផង។ ​លើស​​ពី​នេះ ​តារា​ចម្រៀង​ល្បី​ៗ​នៅ​សុរិន្ទ ម្ចាស់​បទ ​"​ចាក់​អន្ទង់" ​និង​តារា​សុរិន្ទ​ផ្សេង​ទៀត ផង​ដែរ។

​​​​ដើម្បី​ជា​ការ​ស្វាគមន៍​​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ ​កាន់​តែ​ខិត​ជិត​មក​ដល់ លោក សុខ​លីម រក្សា ​អ្នក​ដឹក​នាំ​ក្នុង​​ផលិត​កម្ម​ "មរតក​មេ​ឌៀ​" ​ប្រាប់​ថា តារា​ចម្រៀង​ទាំង​អស់​១២​រូប ​ក្នុង​នោះ​មាន​៤​រូប​មក​ពី​ខេត្ត​សុរិន្ទ ​​ត្រៀម​ចម្រៀង​សរុប​ ៩០​បទ។ ​​ទាំង​ចង្វាក់​កន្រ្ទឹម រាំ​វង់​ សា​រ៉ា​វ៉ាន់ ឡាំ​រាវ ប្រជាប្រិយ​ខ្មែរ សុទ្ធ​តែ​សម្រិត​សម្រាំង​យ៉ាង​ប្រសើរ​សម្រាប់​ទស្សនិកជន​ រាំ​លេង​សប្បាយ​ជាមួយ​ញាតិ​មិត្ត ពេល​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ ខាង​មុខ​នេះ។

បទ​ចម្រៀង​ខ្លះ ​ថត​ផ្ទាល់​នៅ​ខេត្ត​សុរិន្ទ​តែ​ម្ដង ​ហើយ​បទ​ខ្លះ​ថត​នៅ​តាម​ផ្ទះ​អ្នក​ស្រុក ​ជាយ​ក្រុង ​ឬ​តាម​បណ្ដា​ខេត្ត ក្នុង Studio ជា​ដើម។ សម្រាប់​​ការ​ថត MV ​វិញ ​លោក សុខ​លីម រក្សា ​បញ្ជាក់​ថា ​បទ​ខ្លះ​បាន​ថត​​រួច​ហើយ ​តែ​មួយ​ចំនួន​កំពុង​ត្រៀម​ថត​ពី​​ថ្ងៃ​នេះ​តទៅ៕

ប្រភព៖ Sabay News អត្ថបទ៖ លឹម សុនា

អត្ថបទថ្មី
;