ឡៅ ចិត្រា សង្ឃឹមឈ្នះ ៧៥% ខណៈ​ស៊ុបភើលែក សង្ឃឹមឈ្នះ ៩០%

  • 2019-02-15 10:31:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កីឡាករ​គុនខ្មែរ ឡៅ ចិត្រា និង​កីឡាករ​ថៃ​ ស៊ុបភើលែក ខេតមូកៅ សុទ្ធ​តែ​បង្ហាញ​ក្ដី​សង្ឃឹម​រៀងខ្លួន នៅ​មុន​ប៉ះ​គ្នា​ក្នុង​កម្មវិធី ONE: CLASH OF LEGENDS របស់​ស្ថាប័ន ONE Championship នៅ​ទីក្រុង​បាងកក ប្រទេសថៃ នា​ថ្ងៃ​ទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩ ស្អែកនេះ។

ស៊ុបភើលែក (ឆ្វេង) និងឡៅ ចិត្រា
នៅ​ពេល​ក្រុម​អ្នកសារព័ត៌មាន​សួរ​ពី​ក្ដី​រំពឹង​សម្រាប់​ការប្រកួត​ដ៏ធំនេះ ទាំងចិត្រា និង​ស៊ុបភើលែក សុទ្ធ​តែ​មិន​ហ៊ាន​សង្ឃឹម​ដល់ ១០០% ពោល​គឺចិត្រា ​ឆ្លើយថា សង្ឃឹមឈ្នះស៊ុបភើលែក ៧៥ភាគរយ ខណៈ ស៊ុបភើលែក ឆ្លើយថាសង្ឃឹមឈ្នះ ចិត្រា ៩០%។

ការ​មិន​ហ៊ាន​សង្ឃឹមដល់ ១០០% នេះ គឺដោយសារ​កីឡាករ​ទាំង២ សុទ្ធតែ​បានដឹង​ពីភាពខ្លាំង​រៀងៗខ្លួន។ ចិត្រា បញ្ជាក់ថា ស៊ុបភើលែក ជាកីឡាករ​ដែល​ពូកែ​ជើងស្ដាំ កែងស្ដាំ និងដៃស្ដាំ។ ចំណែក​ស៊ុបភើលែក បាន​បញ្ជាក់ដែរថា តាមរយៈវីដេអូប្រកួតរបស់ចិត្រា គឺ​អាច​ដឹង​បានថា ចិត្រា មានចំណុច​ខ្លាំង​ច្រើន ជាពិសេស​គឺ​ជើងឆ្វេង និងកែងឆ្វេង។

ចំពោះ​បញ្ហា​របួស​ដែល​កើត​ឡើង​កាលពីថ្មីៗ​កន្លងទៅនោះ ឡៅ ចិត្រា បាន​អះអាង​ថា​ជា​សះស្បើយ​អស់ហើយ មិន​មាន​បញ្ហា​នោះទេ។ ចំណែក​ការ​ហ្វឹកហាត់​ក៏បានល្អដែរ។

ការប្រកួត​នឹង​ចាប់ផ្ដើម​ពី​ម៉ោង ៧យប់តទៅ ដោយ​ចិត្រា និងស៊ុបភើលែក ជា​គូទី៥។ ការប្រកួតនេះ មានផ្សាយ​បន្តផ្ទាល់​តាមរយៈទំព័រហ្វេសប៊ុក YouTube និង App របស់ ONE Championship៕

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;