Liverpool ស៊ុត​ Bayern ១៥​លើក តែ​បាន​ត្រឹម​ស្មើ​គ្នា

  • 2019-02-20 02:02:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Liverpool បាន​ប្រកួត​ស្មើគ្នាជាមួយ Bayern Munich នៅក្នុងជើងទីមួយ វគ្គ ១៦ក្រុមចុងក្រោយ ពានរង្វាន់ UEFA Champions League នៅកីឡដ្ឋាន Anfield កាលពីយប់មិញ។

ក្រុមម្ចាស់ផ្ទះហង្សក្រហម Liverpool បានព្យាយាមរកគ្រាប់បាល់ទៅលើក្រុមភ្ញៀវ ដោយបានស៊ុត ១៥ជើង ខណៈ Bayern ព្យាយាមស៊ុតវិញបាន ៩ជើង។ ចំពោះសាច់បាល់ ក្រុមទាំងពីរ គ្រប់គ្រងបានប្រហាក់ប្រហែលគ្នាប៉ុណ្ណោះ។ យ៉ាងណាក៏ដោយ លទ្ធផលបានបញ្ចប់ទៅ ០-០។

ការប្រកួតជើងទីពីរ នឹងធ្វើឡើងនៅទឹកដី Allianz Arena នៅអាល្លឺម៉ង់ នាថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០១៩។

លទ្ធផលមួយគូទៀត គឺ Barcelona ប្រកួតស្មើជាមួយម្ចាស់ផ្ទះ Lyon ដោយលទ្ធផល ០-០ ផងដែរ៕

ប្រភព៖ BBC ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;