Suarez ស៊ុត២គ្រាប់ ជួយ Barcelona ទម្លាក់ Real Madrid នៅពាន Copa del Rey

  • 2019-02-28 01:35:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Barcelona បាន​ទម្លាក់ Real Madrid ចេញ​ពី​ពានរង្វាន់ Copa del Rey នៅ​វគ្គ​ពាក់​កណ្ដាល​ផ្តាច់ព្រ័ត្រ បន្ទាប់ពី​យក​ឈ្នះ​ក្នុង​ជើង​ទី២ ដោយ​លទ្ធផល ៣-០ កាលពី​យប់មិញ នៅ​កីឡដ្ឋាន Bernabeu របស់ Real ។ ជើង​ទី​១ ក្រុម​ទាំង​ពីរ ស្មើ​គ្នា ​១-១​ ។

ខ្សែ​ប្រយុទ្ធ Luis Suarez គឺ​ជា​អ្នក​ស៊ុត​គ្រាប់​ជ័យជម្នះឲ្យ Barcelona ចំនួន ២​គ្រាប់ នៅ​នាទី​៥០ និង​៧៣ ចំណែក Rafael Varane របស់ Real បាន​ធ្វើ​ឲ្យ​បាល់​ចូល​ទី​ខ្លួនឯង នៅ​នាទី​៦៩​ ។

លទ្ធផល​នេះ មានន័យ​ថា Barcelona នឹង​ត្រូវ​ឡើង​ទៅ​ជួប Valencia ឬ Real Betis ដែល​នឹង​ត្រូវ​ធ្វើការ​ប្រកួត​ជើង​ទី២ នៅ​យប់​នេះ។ ជើង​ទី១ Real Betis ស្មើ​ជាមួយ Valencia ដោយ​លទ្ធផល ​២-២ ។

សូម​ជម្រាប​ថា Barcelona ជា​ម្ចាស់​ជើង​ឯក Copa del Rey ចំនួន ៣០​សម័យ និង​ជា​ក្រុម​ការពារ​តំណែង​ជើងឯក ដែល​ឈ្នះ​កាល​ពី​រដូវកាល​២០១៧-១៨៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;