ប៉ូលិស​រកឃើញ​ទីតាំង​ក្លឹបកម្សាន្ត និង​បារ​បារាំង​ ជាង​មួយពាន់​កន្លែង​ពាក់ព័ន្ធ​ការ​ប្រើប្រាស់​ថ្នាំញៀន

  • 2019-03-01 02:05:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សមត្ថកិច្ច​បាន​រកឃើញ​ថា ទីតាំង​ពាក់ព័ន្ធ​ករណី​ប្រើប្រាស់​ថ្នាំញៀន​មាន​ចំនួន ១២៩៥​កន្លែង ដែលជា​បណ្តា​ក្លឹប​កម្សាន្ត និង​បារ​បារាំង។ ក្នុង​ចំណោម​ទីតាំង​ដែល​ប្រើប្រាស់​នោះ គឺមាន​ជាង​មួយពាន់​កន្លែង​ហើយ បាន​ធ្វើកិច្ច​សន្យា​បញ្ឈប់​ការ​ប្រើប្រាស់​គ្រឿងញៀន។ នេះ​បើតាម​របាយការណ៍​ដែល​បាន​លើកឡើង​ក្នុង​សន្និបាត​បូក​សរុប​សភាព​ការណ៍ កិច្ច​ប្រតិបត្តការ រក្សា​សន្តិសុខ សណ្តាប់ធ្នាប់​សង្គម​រាជធានី​ភ្នំពេញ​ឆ្នាំ​២០១៨ និង​ផ្សព្វផ្សាយ​ទិសដៅ​ការងារ​ឆ្នាំ​២០១៩ របស់​ស្នងការដ្ឋាន​នគរបាល​រាជធានីភ្នំពេញ កាលពី​ថ្ងៃទី២៨ ខែ​កុម្ភៈ ឆ្នាំ​២០១៩។

នេះគឺជា​លើកទី១​ហើយ ដែល​សេចក្តីរាយការណ៍​បង្ហាញ​ការ​រកឃើញ ទីតាំង​ពាក់ព័ន្ធ​នឹង​ករណី​ប្រើប្រាស់​គ្រឿងញៀន​ដ៏ច្រើន​សន្ធឹក​សន្ធាប់ បាន​បញ្ចេញ​ក្នុង​សន្និបាត​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ។

ការលើកឡើង​បង្ហាញ​ទី​តាំង​ពាក់ព័ន្ធ​នឹង​ការ​ប្រើប្រាស់​គ្រឿងញៀន​ដ៏​ច្រើននេះ គឺ​ដោយសារ​សន្និបាត បាន​តម្រូវ​ឲ្យ​មន្ត្រី​នគរបាល និង​នាយការិយាល័យ​ជំនាញ​នីមួយៗ​ឡើង​រាយការណ៍​អំពី​បទល្មើស និង​ការ​បង្ក្រាប​បទល្មើស​ក្នុង​មូលដ្ឋាន​របស់​ខ្លួន។

សេចក្តី​រាយការណ៍​របស់​មន្ត្រី​នគរបាល​មូលដ្ឋាន បាន​បង្ហាញទៀត​ដែរ​ថា កន្លែង​ពាក់ព័ន្ធ​នឹង​ការប្រើប្រាស់ និង​ចែកចាយ​គ្រឿងញៀន​ដទៃ​ទៀត ត្រូវគេ​រកឃើញ​នៅតាម​សំណង់​មិន​រៀបរយ។

សេចក្តី​រាយការណ៍​នគរបាល នៅតាម​ប៉ុសិ៍្ត​រដ្ឋបាល បាន​រកឃើញ និង​កត់​សម្គាល់​ថា មាន​៥គោលដៅ​ដទៃទៀត​ដូចជា តំបន់​បឹងឈូក និង​គោលដៅ​ផ្សេងៗ​ទៀត​ក្នុងខណ្ឌ​ទាំង​១២ ដូចជា​នៅតំបន់​បឹងកក់ សង្កាត់​ស្រះចក ក្នុង​ខណ្ឌ​ដូនពេញ ដែលការ​ចែកចាយ ហាក់​ដូចជា​ មិនមាន​ការ​លក់ដូរ​ធំ​ដុំ​នោះទេ។ ប៉ុន្តែ​វាជា​ករណី​ចែកចាយ​យ៉ាង​សកម្ម ហើយ​ក្នុងការ​លក់​ជួញដូរ​នេះ គឺ​ភាគច្រើន​គេ​ប្រើប្រាស់​លើ​កុមារ​តូចៗ ក្មេង​តូចៗ ដែល​មិន​គ្រប់​អាយុ​ត្រឹម​១២ឬ១៣ឆ្នាំ​ប៉ុណ្ណោះ ឬអាច​ជន​ពិការ​ផងដែរ៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;