ក្រុម​ការពារ​ជើងឯក Real ជ្រុះចេញ​ពី​ពាន UCL ក្រោម​ថ្វី​ជើង​ Ajax

  • 2019-03-06 01:43:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​អធិរាជ​ស Real Madrid ដែល​ជា​ក្រុម​ការពារ​តំណែង​ជើងឯក ពានរង្វាន់ UEFA Champions League បាន​ជ្រុះ​ចេញ​ត្រឹម​វគ្គ ១៦​ក្រុម​ចុងក្រោយ បន្ទាប់ពី​ទទួល​បរាជ័យ​ក្រោម​ថ្វីជើង​ក្រុម​មកពី​ហុល្លង់ Ajax នៅ​ជើង​ទី​២ ដោយ​លទ្ធផល ៤-១ នៅ​កីឡដ្ឋាន Bernabeu កាល​ពី​យប់មិញ។

Real Madrid ដែល​ឈ្នះ​ជើងឯក UCL ៣​សម័យ​ចុងក្រោយ បាន​យក​ឈ្នះ Ajax កាលពី​ជើងទី១ ដោយ​លទ្ធផល ២-១ ។ ដូច្នេះ ទាំង​ពីរ​ជើង Real ៣ Ajax ៥​។

ក្នុង​ការ​ប្រកួត​យប់មិញ ត្រឹម ៧​នាទី ខ្សែ​បម្រើ Hakim Ziyech ជួយ​ឲ្យ ក្រុម​ភ្ញៀវ​នាំមុខ ១គ្រាប់។ ក្នុង​នាទី១៨ Ajax បន្ថែម​គ្រាប់​ទី​២ ដោយ​ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង David Neres ។ ក្រោយ​សម្រាក​តង់​ទី​មួយ ក្រុម​មកពី​ហុល្លង់ បន្ថែម​គ្រាប់​ទី៣ ដោយ​ខ្សែបម្រើ Dusan Tadic ។ ចំណែក Real វាយ​បក​បាន​១គ្រាប់ ពី​ខ្សែ​បម្រើ Asensio នៅ​នាទី​៧០ ក៏​ប៉ុន្តែ​បាន​ត្រឹម ២​នាទី Ajax បាន​រក​គ្រាប់​ទី​៤​សម្រេច​ពី​ខ្សែបម្រើ Lasse Schone ​៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;