រិន សារ័ត្ន ចាញ់​ការប្រកួតនៅ ONE តែទទួល​បាន​ការ​កោត​សរសើរ​ពីគ្រូបង្វឹក

  • 2019-03-10 05:52:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កីឡាករ​គុន​ខ្មែរ រិន សារ័ត្ន បានប្រកួត​ចាញ់ពិន្ទុ​​កីឡាក​រម្ចាស់ផ្ទះ Tial Thang នៅ​ក្នុង​ព្រឹត្តិការណ៍ ONE: Reign of Valor របស់ ONE Championship នៅ​ទីក្រុង​យ៉ាងហ្គន ប្រទេស​មីយ៉ាន់ម៉ា កាលពីថ្ងៃ​ទី៨ ខែមីនា​កន្លងទៅ។

នៅ​ក្នុង​ការប្រកួត​នោះ Tial Thang បាន​ព្យាយាម​ចាប់ផ្ដួល​រិន សារ័ត្ន និង​ព្យាយាម​ក្លេ ដោយសារ​តែ​ខ្លួន​មានជំនាញ​ខាង​ក្បាច់​ចំបាប់។ យ៉ាងណាក្ដី ការ​ព្យាយាម​ក្លេ​ម្ដង​ជា​ពីរ​ដងរបស់​កីឡាករ​រូបនេះ មិន​បាន​សម្រេច​នោះទេ ដោយសារ​តែ​សារ័ត្ន អាច​ដោះ​ក្លេ និង​ប្រើ​បច្ចេកទេស​ការពារ​ខ្លួន​បាន​យ៉ាងល្អ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ សារ័ត្ន បាន​ប្រើ​ជំនាញ​គុនខ្មែរ​របស់​ខ្លួន វាយ​ និង​ទាត់​​ Tial Thang ចំគោលដៅ​ជាច្រើន​ដង​ផងដែរ។ ក្រោយ​តតាំង​គ្នា​ពេញ ៣ទឹក ចៅក្រម​ទាំង​ ៣រូប បាន​ផ្ដល់​ពិន្ទុ​ឲ្យ Tial Thang ឈ្នះ​ជា​ឯកច្ឆ័ន្ទ។

លោក​ ហ៊ុន ច័ន្ទរាជ្យ ដែល​ជាគ្រូបង្វឹក​ផ្ទាល់​របស់​សារ័ត្ន បាន​បង្ហាញ​អារម្មណ៍​រំភើប ចំពោះ​ភាព​រីកចម្រើនរបស់​សារ័ត្ន ទោះ​មិន​ទទួល​ជ័យជម្នះ​ក៏ដោយ។

ស្ថាបនិក និងជា​ម្ចាស់​​ក្លឹប Cambodian Top Team រូបនេះ បាន​ឲ្យដឹង​ថា៖ “គ្មាន​អ្នក​ណាម្នាក់ មាន​មោទនភាព​ជាង​គ្រូ​បង្វឹក​ និង​មិត្តរួមក្រុម​នោះទេ នៅពេល​ដែល​កូន​សិស្ស​របស់​ខ្លួន បាន​ប្រកួត​អស់​ពីបេះដូង ការ​តាំង​ចិត្ត​ និង​បង្ហាញ​ពី​ការ​រីកចម្រើន​​ក្នុង​នាម​ជា​កីឡាករ។ វា​ប្រៀប​បា​ន​ទៅ​នឹង​ជ័យជម្នះ​សម្រាប់​​យើង និង​កម្ពុជា ដោយសារ​គាត់ (សារ័ត្ន) បាន​វាយ​ពេញ​ ៣ទឹក យ៉ាង​តានតឹង ជាមួយ​ជើងឯក​ចំបាប់​ នៅ​ទឹកដី​របស់​គេ...”៕

សូមទស្សនា​វីដេអូនៃការប្រកួត​ដូចខាងក្រោម៖

បណ្ដុំរូបភាព​នៃ​ការប្រកួត៖

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;