សមត្ថកិច្ច​ចាប់​បង្គា​ជាង៧តោន​ដែល​នាំចូល​ពី​វៀតណាម និង​ឃាត់ខ្លួន​មនុស្ស​៣​នាក់

  • 2019-03-14 01:36:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បង្គា (ដែលមាន​ចាក់​សារធាតុ​ម្យ៉ាង​ខាប់​ដូច​ចាហួយ​ចូល​ក្បាលបង្គា)​ និង​គ្រឿង​សមុទ្រ​មួយ​ចំនួន​ទៀត​ ដែលគ្មាន​ច្បាប់​អនុញ្ញាត​នាំចូល​ពី​វៀតណាម​ជាង ៧​តោន (ចំនួន៣៧៦​កេស ប្រមាណ ​៧៥២០​គីឡូក្រាម) ត្រូវបាន​កម្លាំង​​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច និង​កម្លាំង​អគ្គនាយកដ្ឋាន​កាំកុងត្រូល​បង្ក្រាប​កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៩។

បង្គា​ដែល​នាំចូល​ពី​ប្រទេស​វៀតណាម​នេះ ត្រូវបាន​ដឹកតាម​រថយន្ត​ចំនួន ០៣​គ្រឿង​ ​ទី១-ម៉ាក HYUNDIA ពាក់ស្លាក​លេខ 3A-0869​ ទី២-ម៉ាក​សាំងយ៉ុង​កែឆ្នៃ2A-0342​ ទី៣-ម៉ាក HYUNDIA គ្មាន​ស្លាកលេខ។

ជាមួយគ្នា​នេះ សមត្ថកិច្ច​បាន​នាំខ្លួន​អ្នកបើកបរ​រថយន្ត​ចំនួន ៣​នាក់ ទៅ​ធ្វើការ​សាកសួរ​បំភ្លឺ​នៅ​នាយកដ្ឋាន​ដើម្បី​ស្វែងរក​ម្ចាស់ បន្ត​នីតិវិធី​តាម​ផ្លូវច្បាប់។

បង្គា​ជាង ៧​តោន ត្រូវបាន​សម្រេច​ដកហូត​រក្សាទុក​ជាបណ្តោះអាសន្ន​នៅ​នាយកដ្ឋាន និង​យក​វត្ថុតាង​មួយចំនួន​ទៅ​ធ្វើការ​ពិសោធ​ រក​សារធាតុ​ហាមឃាត់។ ចំណែក​បង្គា ដែលមាន​ចាក់​បញ្ចូល​សារធាតុ​យក​ទៅដុត​កម្ទេច បំផ្លាញ​ចោល​នៅទី​លាន​ចាក់សំរាម​បឹង​ជើងឯក​ នៅ​រសៀល​ថ្ងៃ១៣ ខែ​មីនា៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;