Aubameyang ជួយ​ឲ្យ Arsenal ឡើង​ទៅ​វគ្គ​៨​ក្រុម UEL ដោយ​វាយ​បក​យក​ឈ្នះ Rennes

  • 2019-03-15 01:25:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Pierre-Emerick Aubameyang បាន​ជួយឲ្យ​ក្រុម​កាំភ្លើង​ធំ Arsenal កក់​កៅ​អី​វគ្គ ៨ក្រុម​ចុងក្រោយ ពានរង្វាន់ UEFA Europa League បន្ទាប់ពី​វាយ​បក​យក​ឈ្នះ​ក្រុម Rennes នៅ​ជើង​ទី​២ វគ្គ​១៦ក្រុម ដោយ​លទ្ធផល ​៣-០។

ជ័យជម្នះ​នេះ ធ្វើ​ឲ្យ លទ្ធផល​សរុប​ទាំងពីរ​ជើង គឺ Arsenal ៤ Rennes ៣ (ជើង​ទី១៖ Rennes ៣ Arsenal ១)។

កាលពី​យប់មិញ ខ្សែប្រយុទ្ធ Aubameyang បាន​ស៊ុត​គ្រាប់​ដំបូង​បើក​ឆាក​ឲ្យ Arsenal ត្រឹមតែ ៥នាទី​ប៉ុណ្ណោះ។ បន្ទាប់​មក Aubameyang ដដែល​បាន Assist មិត្ត​រួម​ក្រុម​ ​ខ្សែបម្រើ Ainsley Maitland-Niles រក​គ្រាប់​ទី២ ក្នុង​តង់​ទី​មួយ។ Aubameyang បាន​បន្ថែម​គ្រាប់​ទី​២របស់​ខ្លួន និង​ជា​គ្រាប់​បាល់​ទី​៣ របស់​ Arsenal នៅ​នាទី​៧២​។

តាម​រយៈ​លទ្ធផល​គូ​ផ្សេងៗ ក្នុង​ជើង​ទី២ ​វគ្គ​១៦​ក្រុម​ចុងក្រោយ ក្រុម​ដែល​បាន​ឡើង​ទៅ​វគ្គ​បន្ត​មាន​ដូចជា Arsenal, Chelsea, Eintracht Frankfurt, Benfica, Napoli, Valencia, Slavia Prague និង Villarreal ៕

ប្រភព៖ BBC ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;