CDC យល់ព្រម​លើ​គម្រោង​ផលិត​គ្រឿង​បន្សំ​សម្លៀក​បំពាក់ និង​កេសកាតុង

  • 2019-03-19 04:01:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គណៈកម្មាធិការ​វិនិយោគ​កម្ពុជា នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) កាលពី​ថ្ងៃទី​១៨ ខែ​មីនា ឆ្នាំ​២០១៩ បាន​សម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះ​បញ្ជី​ជា​ស្ថាពរ ជូន​ដល់​ក្រុមហ៊ុន​ដូច​ខាងក្រោម៖

១- “SIMON LABELS (CAMBODIA) BRANDINGS SOLUTIONS CO.,LTD.” គម្រោង​បង្កើត​រោងចក្រ​ផលិត​គ្រឿង​បន្សំ​សម្លៀក​បំពាក់ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិត​ក្នុង​ភូមិ​អន្លង់​រមៀត​ខាងលិច ឃុំ​អន្លង់​រមៀត ស្រុក​កណ្តាល​ស្ទឹង ខេត្ត​កណ្តាល មានទុន​វិនិយោគ​ប្រមាណ ៧,៤លាន​ដុល្លារ​អាមេរិក និងអាច​បង្កើត​ការងារ​បានចំនួន ២៩០​កន្លែង។

២- “FU LI YUAN PACKAGING MATERIALS (CAMBODIA) CO.,LTD.” គម្រោង​បង្កើត​រោងចក្រ​ផលិត​កេសកាតុង ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅផ្លូវជាតិ​លេខ៣ ភូមិ​ពេជចង្វា ឃុំបឹង​ត្រាញ់​ខាងជើង ស្រុក​សំរោង ខេត្ត​តាកែវ មានទុន​វិនិយោគ​ប្រមាណ ៣,៤លាន​ដុល្លារ​អាមេរិក និងអាច​បង្កើត​ការងារ​បាន​ចំនួន ១៩៣​កន្លែង៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;