រដ្ឋមន្រ្តី​មហាផ្ទៃ៖ សមត្ថកិច្ច​កំពុង​តាមចាប់​ខ្លួន​មន្ត្រី​ប៉ូលិស​ ពាក់ព័ន្ធ​នឹង​ករណី​គ្រឿងញៀន​នៅរ៉ុក

  • 2019-03-19 09:25:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេច​ ស ខេង ឧប​នាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បានថ្លែង​បញ្ជាក់​ថា ករណី​បង្ក្រាប​គ្រឿង​ញៀន​ នៅ​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ុក ដែល​សមត្ថកិច្ច​រឹបអូស​គ្រឿងញៀន​ជិត ៥០​គីឡូក្រាម គឺ​មានការ​ពាក់ព័ន្ធ​ជាមួយ​មន្ត្រី​ប៉ូលិស ដែល​ជាមុខ​សញ្ញា​តាម​រកចាប់​ខ្លួន។

សម្តេច ស ខេង ថ្លែងនាពេលកន្លងមក
ការ​ថ្លែងខាងលើ​នេះ ធ្វើឡើង​នៅក្នុង​ពិធិ​បិទ​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០១៨ និង​លើក​ទិសដៅ​ការងារ​សម្រាប់​អនុវត្ត ឆ្នាំ​២០១៩ របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ នៅរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ នៅ​សាលា​រាជធានី​ភ្នំពេញ។

សម្តេច​ក្រឡាហោម​បាន​អះអាង​ថា សមត្ថកិច្ច​មិន​ស្ទាក់ស្ទើរ​​ក្នុងការ​ធ្វើ​រឿង​នេះទេ គឺនឹង​បន្ត​ធ្វើទៀត។ «យើង​មិន​ត្រូវទុក​ឲ្យ​គ្រឿងញៀន​ត្រួតត្រា​យើងទេ យើង​ត្រូវ​ត្រួតត្រា​គ្រឿង​ញៀន លុប​បំបាត់​ឲ្យបាន​កាត់​បន្ថយ​ឲ្យបាន​ជា​អតិបរមា និងឈាន​ទៅ​លុប​បំបាត់ សមត្ថកិច្ច​ត្រូវ​ប្រឹងប្រែង ហើយ​សមត្ថកិច្ច​មិនត្រូវ​ពាក់ព័ន្ធ​ក្នុងរឿង​ហ្នឹង​ជា​ដាច់ខាត។ នៅក្នុង​ចំណោម​មុខ​សញ្ញា​នៅ​រ៉ុក មាន​ប៉ូលិស​ចូល​ពាក់ព័ន្ធ ដែលជា​មុខ​សញ្ញា​កំពុង​តែតាម​រកចាប់​ខ្លួន ដូច្នេះ​យើង​មិន​ស្ទាក់ស្ទើរ​ ធ្វើ​ចំពោះ​បញ្ហានេះ​ទេ ត្រូវ​បន្ត​ធ្វើ​ទៀត»៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;