អ្នក​គាំទ្រ Man City ​ធូរ​ទ្រូង! Leroy Sane ​ចេញ​មុខ​បញ្ជាក់​ពី​បញ្ហា​របួស

  • 2019-03-21 01:51:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Leroy Sane ​បាន​និយាយ​ថា ​ខ្លួន​គ្មាន​របួស​ធ្ងន់​ធ្ងរ​ទោះ​ទេ ​កាល​ពី​ប៉ះ​ទង្គិច​គ្នា​ក្នុង​ជំនួប​មិត្ត​ភាព​រវាង​អាល្លឺម៉ង់ ​និង​ស៊ែប ​កាល​ពី​រាត្រី​ថ្ងៃ​ពុធ។

​ខ្សែ​បម្រើ​ស្លាប​របស់​ក្រុម​មេឃ​ខៀវ ​Manchester City ​រូប​នេះ ទើប​ត្រូវ​បាន​គ្រូ​បង្វឹក​លោក Joachim Low ​កោះ​ហៅ​ចូល​ជម្រើស​ជាតិ​អាល្លឺម៉ង់​ជា​ថ្មី។ ​លោក​បាន​និយាយ​ថា ​Sane មាន​សំណាង​ដែល​បាន​គេច​ផុត​ពី​ការ​ប៉ះ​ទង្គិច​នេះ ​ហើយ​មិន​ត្រូវ​របួស​ធ្ងន់​ ដែល​បង្ក​ជា​ក្ដី​បារម្ភ​ដល់​ក្រុម​ជម្រើស​ជាតិ​នេះ​ឡើយ។ ទោះ​ជា​ត្រឹម​លទ្ធផល ១-១ ក៏​ប៉ុន្តែ​នៅ​មិន​ទាន់​គ្រប់​គ្រាន់​ទេ ​ក្រុម​លោក​មាន​​ឱកាស​ច្រើន ​និង​ចង់​ឲ្យ​ឈ្នះ​ការ​ប្រកួត​នេះ។

​ជំនួប​មិត្តភាព​នេះ​ដែរ​ គឺ​ជា​ការ​ប្រកួត​កម្ដៅ​សាច់​ដុំ​ត្រៀម​លេង​ពាន​រង្វាន់​ទ្វីប​អឺរ៉ុប Euro 2020 ​នៅ​ចុង​សប្ដាហ៍​នេះ៕

ប្រភព៖ Independent ប្រែសម្រួល៖ រក្សា

អត្ថបទថ្មី
;