សង្កាត់​ចំនួន៩​ ​ក្នុងរាជធានី​ភ្នំពេញ នឹង​ត្រូវ​ផ្អាកការ​ផ្គត់ផ្គង់ភ្លើង​ ៨ម៉ោង នៅថ្ងៃ​អាទិត្យ​ខាងមុខ​នេះ

  • 2019-03-21 02:38:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អគ្គិសនី​កម្ពុជា នឹង​ផ្អាកការ​ផ្គត់​ផ្គង់​ភ្លើង នៅតាម​តំបន់​មួយចំនួន នៅថ្ងៃអាទិត្យ​ ទី២៤ ខែមីនា ឆ្នាំ​២០១៩ ចាប់ពីម៉ោង៩ព្រឹក ដល់ម៉ោង ៥ល្ងាច ដើម្បី​​អនុវត្ត​ការងារ​ជួសជុល ​ផ្លាស់ប្តូរ ដំឡើង​បរិក្ខារ​ និង​រុះរើ​គន្លង​ខ្សែ​បណ្តាញ​បង្ក​លក្ខណៈ​ដល់​ការដ្ឋាន​ពង្រីកផ្លូវ។

តំបន់ភ្លើង​មួយ​ចំនួន​ដែល​នឹង​ត្រូវ​ផ្អាក​ការ​ផ្គង់ផ្គង់​ភ្លើង​រួមមាន៖ សង្កាត់​ទួលសង្កែទី២, ​គីឡូម៉ែត្រលេខ៦, ឃ្មួញ, ​ក្រាំង​ធ្នង់, សំរោងក្រោម, ​ត្រពាំង​ក្រសាំង, គោក​រកា, កោះដាច់ និង​បាក់ខែង។ ​ក្រៅពីនេះ រួមមាន​ ស្រុក​ល្វាឯម ស្រុក​ខ្សាច់​កណ្តាល ស្រុក​មុខ​កំពូល ខេត្ត​កណ្តាល និង​ស្រុក​ពារាំង ខេត្ត​ព្រៃវែង៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;