ខេមរៈ សិរីមន្ត ​បដិសេធ​មិន​ឡើង​ច្រៀង​ឱ្យ​ក្រុមហ៊ុន​ប្រមាណ​៦០ ក្នុងពេល​កាន់​ទុក្ខ​ប្អូនស្រី

  • 2019-03-21 08:30:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រយៈ​ពេល​នៃ​ការ​កាន់​ទុក្ខ​ ​កញ្ញា ​ខេមរៈ​ ស្រី​ពៅ ​លោក ខេមរៈ សិរីមន្ត ​បាន​ប្រកាស​ថា​​ផ្អាក​ការ​​ឡើង​ច្រៀង​ និង​បង្ហាញ​ខ្លួន​ក្នុង​កម្មវិធី​កម្សាន្ត​ផ្សេង​ៗ​​រយៈ ពេល​៣​ខែ ។ ​តាម​ការ​ទម្លាយ​ពី​កំពូល​តារា​ចម្រៀង​រូប​នេះ ​លោក​បាន​លុប​សំណើ​អស់​ប្រមាណ ៦០​ក្រុម​ហ៊ុន ដែល​បាន​ទាក់​ទង​លោក។

​តាំង​ពី​ប្អូន​ស្រី​ពៅ​​បាន​មរណភាព​កាល​ពី​ថ្ងៃ​ ២៥ ខែ​មករា ឆ្នាំ​២០១៨ ​ក្រុម​គ្រួសារ​ទាំង​មូល​មាន​សេចក្ដី​ក្រៀម​ក្រំ​ឥត​ឧបមា ដូច្នេះ​ចាប់​ពី​ពេល​នោះ​មក ម្ចាស់​បទ "រាំ​វង់​កម្ពុជា​" បាន​ផ្អាក​រាល់​សកម្មភាព​សិល្បៈ​ផ្សេង​ៗ​មួយ​រយៈ សិន ​ដោយ​​ក្នុង​នោះ​មាន​ទាំង​ក្រុម​ហ៊ុន​ខ្លះ​បាន​កក់​ប្រាក់ និង​​មាន​លិខិត​ស្នាម​រួច​រាល់​ជាមួយ​តារា​ចម្រៀង​រូប​នេះ​ទៀត​ផង។

ប៉ុន្តែ​យ៉ាង​ណា ​លោក ខេមរៈ សិរី​មន្ត ​បញ្ជាក់​ថា លោក​អរគុណ​ចំពោះ​ការ​យោគ​យល់​របស់​បណ្ដា​ក្រុម​ហ៊ុន​ទាំង​អស់​ដែល​បាន​ចុះ​កិច្ចសន្យា​រួច​រាល់​ជា​ច្រើន សុខ​ចិត្ត​អធ្យាស្រ័យ​ដល់​លោក ដោយ​មិន​ពិន័យ​ជា​ការ​សង​ជំងឺ​ចិត្ត​នោះ​ទេ ដោយ​គ្រាន់​តែ​បង្វិល​ជា​ប្រាក់​ដែល​បាន​កក់​រួច​នោះ​ត្រលប់​ទៅ​ក្រុមហ៊ុន​វិញ ប៉ុណ្ណោះ​។ ​លើស​ពី​នេះ ខាង​ផលិត​កម្ម​ហង្ស​មាស​ ដែល​ជា​ទ្រនំ​របស់​លោក​ ក៏​មាន​ការ​យោគ​យល់​ច្រើន ​លើ​ករណី​នេះ​ដែរ។​

​​​​ “​​នៅ​ក្នុង​ដៃ​មាន​ក្រុម​ហ៊ុន​ជា​ច្រើន ដែល​បាន​ចុះ​កិច្ចសន្យា​ជាមួយ​ខ្ញុំ​រួច​ប្រហែល​ពី​៤០-៥០ ប៉ុន្តែ​បណ្ដាល​ម្ចាស់​ក្រុម​ហ៊ុន​ទាំង​អស់ មាន​ការ​យោគ​យល់​ខ្លាំង ​ដោយ​គ្មាន​ការ​សង​សំណង​ ត្រូវ​ពិន័យ​គុណ​ប្រាក់​នោះ​ទេ​ ។ ហើយ​មាន​ក្រុម​ហ៊ុន​ជា​ច្រើន​ទៀត​មិន​បាន​ដឹង​ថា​ខ្ញុំ​ផ្អាក​ទទួល​ បាន​តេ​មក​កក់​បន្ថែម ដែល​សរុប​ទៅ​អំឡុង​ពេល​នេះ​មាន​ចន្លោះ​ពី ៥០​ទៅ ៦០"។ នេះ​បើ​តាម​ តារា​មក​ពី​ខេត្ត​កំពង់​ចាម បញ្ជាក់។

​​សម្រាប់​លោក ខេមរៈ សិរី​មន្ត ពិត​ជា​អរគុណ​ចំពោះ​បណ្ដាល​ក្រុម​ហ៊ុន​ជា​ច្រើន​​ ​​ដែល​មាន​ការ​យោគ​យល់​លោក​ច្រើន​លើ​ករណី​នេះ ​ពិសេស​គឺ​ក្រុម​ហ៊ុន​ហង្ស​មាស​ផ្ទាល់​តែ​ម្ដង។ ​ចំពោះ​ការ​​វិល​ត្រលប់​មក​​​បង្ហាញ​ខ្លួន​តាម​ឆាក​តន្ត្រី និង​កម្មវិធី​កម្សាន្ត​ដូច​ដើម​វិញ ​ត្រូវ​បាន​ម្ចាស់​សា​ម៉ី​​ខ្លួន អះ​អាង​ថា ​​នៅ​ថ្ងៃ​ទី ៦ ខែ​ឧសភា ​ឆ្នាំ​ ២០១៩ ​ក្រោយ​ពី​បុណ្យ​ ១០០​ថ្ងៃ​ របស់​ប្អូន​ស្រី​លោក ​រួច​រាល់​នៅ​ថ្ងៃ​ទី​៥ ខែ ឧសភា ​ឆ្នាំ ២០១៩៕​​​​​

ប្រភព៖ Sabay News អត្ថបទ៖ លឹម សុនា

;