រកឃើញ​ទីតាំង​ផលិត​គ្រឿងញៀន​ដ៏​ធំ​មួយកន្លែង នៅ​ភ្នំពេញ

  • 2019-04-03 04:27:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​សមត្ថកិច្ច​ជំនាញ​កម្ពុជា ​បាន​រកឃើញ​ទីតាំង​លួច​ផលិត​គ្រឿងញៀន​ដ៏​ធំ​មួយ​ នៅរាជធានី​ភ្នំពេញ​។​ កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​ នៃ​ក្រសួងមហាផ្ទៃ​ បាន​ស្រាវជ្រាវ ​និង​ស្ទូច​យក​ម៉ាស៊ីន​ផលិត​គ្រឿងញៀន​ជាច្រើន​ប្រភេទ​ កាលពី​ម៉ោង​១​រសៀល​ ថ្ងៃទី​២​ខែមេសា ​នៅផ្ទះ​មួយ​កន្លែង (គ្មានលេខ) នៅ​​តាម​បណ្តោយ​ផ្លូវ​៣៧១​ (ផ្លូវសឡា) ភូមិ​អូរ​បែកក្អម​ សង្កាត់​អូរ​បែកក្អម​ ខណ្ឌ​សែន​សុខ​។​

ទីតាំង​លួច​ផលិត​គ្រឿងញៀន
តាម​របាយការណ៍បឋម សមត្ថកិច្ចរកឃើញថ្នាំញៀនជាគ្រាប់ផលិតហើយ ចំនួនជាង ២០០គ្រាប់ និងម៉្សៅមិនទាន់ផលិតប្រមាណកន្លះតោន។

សូម​បញ្ជាក់ថា ​នៅពេល​សមត្ថកិច្ច​ធ្វើ​ប្រតិបត្តិការ​ ម្ចាស់​ផលិត​គ្រឿងញៀន​បាន​គេចខ្លួនបាត់​មុនពេល​ប៉ូលិស​ទៅដល់​។

​ជុំវិញ​ករណី​បង្ក្រាប​ទីតាំង​ផលិត​គ្រឿងញៀន​ខាងលើនេះ​ នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​បញ្ជាក់ថា សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​ចាប់​មេខ្លោង​ឲ្យ​បាន​នាពេល​ឆាប់ៗ​ខាងមុខ​ ដើម្បី​យកមក​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់​៕

ម៉ាស៊ីនផលិតគ្រឿងញៀន
សមត្ថកិច្ច​ស្ទូច​ម៉ាស៊ីនផលិតគ្រឿងញៀន

ប្រភព៖ រស្មីកម្ពុជា អត្ថបទ៖ រស្មីកម្ពុជា

អត្ថបទថ្មី
;