គ.ជ.ប ជ្រើសរើស​មន្ត្រី​ជាប់កិច្ចសន្យា​ជាង​បី​ពាន់នាក់

  • 2019-04-10 02:49:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 11

ចន្លោះមិនឃើញ

គណៈកម្មាធិការជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) កាលពី​ថ្ងៃទី​៩ ខែ​មេសា ឆ្នាំ​២០១៩ បានរៀបចំ​ការ​ប្រឡង​ជ្រើសរើស​​មន្ត្រី​ជាប់​កិច្ច​សន្យា​រយៈពេល​ខ្លី​ចំនួន ១៦៤៦​ក្រុម ស្មើនឹង​ចំនួន ៣២៩២​រូប ដើម្បី​បម្រើ​ការងារ​នៅ​តាម​ឃុំ-សង្កាត់ ចំនួន ១៦៤៦ ទូទាំង​ប្រទេស សម្រាប់​ការពិនិត្យ​បញ្ជី​ឈ្មោះ និងការ​ចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០១៩។

ដើម្បី​ឱ្យការ​ប្រឡង​នេះ​ប្រកបដោយ​តម្លាភាព និង​សុចរិត​ភាព គ.ជ.ប បាន​ចាត់តាំង​សមាជិក គ.ជ.ប ទាំង ៩​រូប និង​មន្ត្រី​អគ្គលេខាធិការ​ដ្ឋាន គ.ជ.ប ចំនួន ២៥​រូប ចុះទៅ​ត្រួត​ពិនិត្យ និង​សម្រប​សម្រួល​ការ​ប្រឡង​តាម​បណ្តា​រាជធានី ខេត្ត ទាំង​២៥។

លោក ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប បាន​ចុះ​ទៅ​ខេត្ត​បាត់ដំបង និង​ខេត្ត​បន្ទាយ​មានជ័យ ដើម្បី​ធ្វើការ​ត្រួតពិនិត្យ និងជា​អធិបតី​ក្នុង​ការ​កាត់​កញ្ចប់​វិញ្ញាសា​ប្រឡង។

ប្រធាន គ.ជ.ប បាន​សង្កត់ធ្ងន់​ថា ការប្រឡង​ជ្រើសរើស​ក្រុម​ចុះឈ្មោះ​នេះ គឺធ្វើឡើង​ប្រកបដោយ យុតិ្តធម៌ និង​តម្លាភាព។ វិញ្ញាសា​ប្រឡង​ត្រូវបាន​បិទ​ភ្ជិត ដោយមាន​ហត្ថលេខា និងមានត្រា​នៅពី​លើ​កញ្ចប់​វិញ្ញាសា​បិទភ្ជិត​នោះ។

លោក​បាន​បន្តទៀត​ថា ការចុះ​ឈ្មោះ​បោះឆ្នោត​ មាន​សារៈ​សំខាន់​ណាស់ ប្រសិន​បើគ្មាន​ឈ្មោះក្នុង​បញ្ជី​បោះឆ្នោត​ទេ គឺមិន​មាន​សិទ្ធិ​ចូលរួម​បោះឆ្នោត​ជ្រើសរើស​មេដឹកនាំ​បាន​ទេ។ ក្រុម​ចុះឈ្មោះ​បោះឆ្នោត​ដែលបាន​ប្រឡង​ជាប់​ត្រូវតែ​បំពេញ​ភារកិច្ច និងតួនាទី​របស់ខ្លួន​ឱ្យស្រប​ទៅតាម​ច្បាប់ បទបញ្ជា និង​នីតិវិធី ដែលនៅ​ជា​ធរមាន។

មុខតំណែង​ដែលនឹង​ត្រូវ​ជ្រើសរើស​រួមមាន៖ ប្រធាន​ក្រុម​ចុះ​ឈ្មោះ​បោះឆ្នោត​ដែលហៅ​កាត់​ថា ក.ច.ប ក្នុងមួយ​ឃុំ សង្កាត់ ចំនួន ១ រូប។ សមាជិក​ក្រុមចុះឈ្មោះ​បោះឆ្នោត ជាការី​កុំព្យូទ័រ​ក្នុងមួយ​ឃុំ សង្កាត់ ចំនួន ១ រូប។ ការ​ប្រឡងមុខ​តំណែង​ទាំងពីរ​ខាងលើ​មាន​វិញ្ញាសា​ខុសគ្នា៖ មុខតំណែង​ប្រធាន ក.ច.ប ត្រូវធ្វើការ​ប្រឡង QCM ។ មុខ​តំណែង​សមាជិក ក.ច.ប ជា​ការី​កុំព្យូទ័រ​ត្រូវ​ប្រឡង​តាមរយៈ​ការធ្វើ​តេស្ត​កុំព្យូទ័រ ការ​ប្រឡង​ជ្រើសរើស​នេះ ប្រព្រឹត្ត​ទៅជាមួយគ្នា​ទូទាំង​ប្រទេស​ក្នុង​រយៈពេល​មួយព្រឹក ថ្ងៃទី៩ ខែ​មេសា ឆ្នាំ​២០១៩ ហើយ​លទ្ធផល​នៃ​ការ​ជ្រើសរើស​នឹង​បិទផ្សាយ នៅតាម​សាលា​ឃុំ សង្កាត់ ក្នុង​រាជធានី-ខេត្ត នីមួយៗ​នាពេល​ឆាប់ៗ​នេះ។ អ្នកដែល​ប្រឡង​ជាប់នឹង​ចាប់ផ្តើម​ចូល​បម្រើ​ការងារ​ពីថ្ងៃទី​១ ខែ​ឧសភា ដល់ថ្ងៃ​ទី៣១ ខែ​ឧសភា ឆ្នាំ​២០១៩។

សូម​ជម្រាប​ថា ការ​ពិនិត្យ​បញ្ជី​ឈ្មោះ និងការ​ចុះឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០១៩ នឹងប្រព្រឹត្ត​ទៅចាប់​ពីថ្ងៃទី១ ដល់ថ្ងៃទី​២២ ខែ​ឧសភា ឆ្នាំ​២០១៩៕

អត្ថបទ៖ សោភា

;