រណ្ដាប់ទទួលទេវតាឆ្នាំថ្មី ដែល​អ្នក​គួរដឹង!

  • 2019-04-14 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 1

ចន្លោះមិនឃើញ

រណ្ដាប់​ទទួល​ទេវ​តា​​ តាម​ទំនៀម​ពីបុរាណ​រៀង​រហូត​មក​ ត្រូវរៀប​រាន​ទទួល​ទេវតា​នៅ​ខាង​មុខផ្ទះមួយ​សម្រាប់​តាំង​គ្រឿង​ពលីការ​ផ្សេងៗ​។

ក្រ​សួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ បន្ថែមទៀតថា​បន្ថែម​លើនេះ​ត្រូវរៀប​ក្រាល​សំពត់​ពណ៌ស ​ឬពណ៌ក្រហម ​តាម​លទ្ធភាព​ដែល​មាន​ ហើយក្រៅ​ពីនេះ​ត្រូវ​រៀប​ចំនូវ​គ្រឿង​សក្ការ​បូជាទេវតា ​មានជាអាទិ៍ ​បាយសី​៩​ថ្នាក់​មួយគូ ​បាយសី​៧ថ្នាក់មួយគូ ​បាយសី​៥ថ្នាក់​មួយគូ ​បាយសី​៣ថ្នាក់​មួយគូ ​បាយសីប៉ាឆាម​មួយគូ​ ស្លាធម៌មួយគូ ​ទឹក​អប់មួយគូ ​ទៀន៥ ​ធូប៥ ​លាច៥ ​ផ្កា៥​ដាក់លើជើងពាន​១គូ ចេកនួន ​ចេកណាំវ៉ាដាក់​លើជើង​ពានមួយ​គូ ​ផ្លែឈើ១១​មុខរៀបដាក់​ជើងពាន ​១១គូ ដូង​ឡៅមួយ​គូ ​ទឹកស្អាត​ពីរកែវ​។

ចំពោះបាយសី ៩ថ្នាក់ ៧ថ្នាក់ ​ជាទំនៀមមាន​ចែងនៅក្នុងសៀវ​ភៅព្រះរាជពិធី​ទ្វារទសមាស ​និងមានអនុវត្ត ​​នៅព្រះបរមរាជវាំង តែចំពោះ​ប្រជារាស្រ្ដគួ​រ​ធ្វើត្រឹម​៥ថ្នាក់ចុះមក ឬរៀបត្រឹមគ្រឿង​សក្ការបូជាដែល​មានទៀន៥​ ធូប៥​ ស្លាធម៌ ​កូនចេកមួយគូ ​ក៏ល្មមសមគួរដែរ។ ​ចំពោះផ្លែឈើ​សម្រាប់ប្រជារាស្រ្ដគួរ​រៀប​ឲ្យបានត្រឹម​៣ ឬ​៥មុខ ក៏ជាការប្រសើរ​គឺរៀបទៅតាមធន​ធាន​របស់​ខ្លួន​។

បន្ទាប់មកក្រ​សួង​បន្ត​ថា​ នៅវេលាម៉ោងដែលទេវ​តាចុះមក​ត្រូវ​ជួបជុំក្រុម​គ្រួសារ​ដើម្បីថ្វាយបង្គំព្រះនមស្សការព្រះរតនៈត្រ័យ​ សមាទានសីល​ ហើយតាំង​ចិត្តឲ្យបាន​ស្អាតបរិសុទ្ធ​ជ្រះស្រឡះ​នូវមន្ទិលទាំង​ពួង តម្កល់​ចិត្តរំពឹង​គិតទៅ​លើព្រះពុទ្ធ​ ព្រះធម៌ ​ព្រះសង្ឃជាទីពឹងទីរឮក ​លុះចប់ពិធីទទួល​ទេវតា។

ក្រ​សួង​បញ្ជាក់ថា​នៅគ្រប់ដង្វាយទាំងអស់ត្រូវដាក់​ផ្កាម្លិះភួង​ពីលើ​គ្រប់​ដង្វាយនៅ​លើជើងពាន​ និងលើ​បាយសី​ត្រូវដោត​ទៀន ​ហើយដុតបំភ្លឺ៕

អត្ថបទ៖ ទូច សុខា

;