សង្ក្រាន្ត​សមុទ្រ​នៅ​ខេត្ត​ព្រះសីហនុ​ឆ្នាំនេះ មានភ្ញៀវ​កើន​ឡើង ឬ​ថយចុះ?

  • 2019-04-16 04:46:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 2

ចន្លោះមិនឃើញ

ភ្ញៀវ​ទេសចរ​ចូលរួម​ក្នុងពិធី​អបអរ​សាទរបុណ្យ​ចូលឆ្នាំប្រពៃណីជាតិខ្មែរ និង​ពិធីបុណ្យសង្រ្កាន្ត​សមុទ្រ នៅខេត្តព្រះសីហនុ​ នាថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៩ មានការ​កើន​ឡើង បើធៀប​ឆ្នាំ២០១៨។

យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្ពព្រះសីហនុ បានឲ្យដឹងថា ភ្ញៀវ​ចូលរួម​អបអរ​សាទរបុណ្យ​ចូលឆ្នាំប្រពៃណីជាតិខ្មែរ និង​ពិធីបុណ្យសង្រាន្តសមុទ្រ នៅខេត្តព្រះសីហនុ​ ថ្ងៃ១៥ ខែមេសា មានអ្នកចូលរួមជាង ៦,៤ម៉ឺន​នាក់ កើនឡើង ២៤,៣០% ធៀបឆ្នាំ ២០១៨ (មានជាង ៥,១ម៉ឺននាក់)។ ក្នុង​នោះ មាន​ភ្ញៀវ​ជាតិ ប្រមាណ ៥,៤ម៉ឺននាក់ កើនឡើង ៩,៥៥% ភ្ញៀវ​អន្តរជាតិប្រមាណជិត ១ម៉ឺន​នាក់ កើនឡើង ៣៧៥,៦១%។

របាយការណ៍​ដដែល បាន​ឲ្យ​ដឹង​ទៀត​ថា ព្រលានយន្តហោះអន្តរជាតិក្រុងព្រះសីហនុ នា​ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៩ ទទួល​ភ្ញៀវ​សរុប ២៣៨៩នាក់ ក្នុង​នោះ​មាន​ភ្ញៀវជាតិ ៣៥នាក់ និងភ្ញៀវ​អន្តរជាតិប្រមាណ ២៣៥៤នាក់។

មន្ទីរទេសចរណ៍ខេត្ពព្រះសីហនុ បានបន្តទៀតថា ទេសចរតាមបណ្តាកោះនានា​ក្នុងខេត្តព្រះសីហនុ ថ្ងៃទី ១៥ មេសា ឆ្នាំ ២០១៩ មានភ្ញៀវ​សរុបប្រមាណ ២៤៩០នាក់ (ថយចុះ ២២,៥%) ក្នុង​នោះ មាន​ភ្ញៀវ​ជាតិ ១១៨៤នាក់ (ថយចុះ ១២%) អន្តរជាតិ ១៣០៦នាក់ (ថយចុះ ២៤,២៤%)៕

អត្ថបទ៖ សោភា

;