សម្តេច ហ៊ុន សែន៖ លោកស្រី អ៊ុង សាន ស៊ូជី នឹងមក​ទស្សនកិច្ច​នៅ​កម្ពុជា ចុងខែ​នេះ

  • 2019-04-23 03:02:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​ថ្លែងបញ្ជាក់​ថា ​ទីប្រឹក្សា​រដ្ឋមីយ៉ាន់ម៉ា លោកស្រី អ៊ុង សាន ស៊ូជី នឹង​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅកម្ពុជា នៅថ្ងៃទី៣០ ខែមេសា ​ឆ្នាំ២០១៩ខាងមុខនេះ។ ការ​ថ្លែងនេះ ធ្វើឡើង​ក្នុងពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ជាតិគ្រប់គ្រង (NUM) នៅកោះពេជ្រ នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ​២០១៩​នេះ។

ប្រមុខ​រាជរដ្ឋាភិបាល​បាន​ឱ្យដឹងយ៉ាង​ដូច្នេះ​ថា៖ «លោកជំទាវ អ៊ុង សាន ស៊ូជី ដែលជាទីប្រឹក្សារដ្ឋ ដែល​ជាអ្នកដឹកនាំលើការ​ជាក់ស្តែង នឹង​ធ្វើដំណើរត្រង់​ពី​ប៉េកាំង មកក្រុង​ភ្នំពេញ នៅថ្ងៃ​២៩ ដើម្បី​ផ្តើម​ទស្សនកិច្ច​ផ្លូវការ​នៅថ្ងៃទី៣០ ខែ​មេសា»។

លោកស្រី ស៊ូជី ក្នុងជំនួបជាមួយសម្តេច ហ៊ុន សែន កាលពីឆ្នាំ២០១៧ នៅប្រទេសប្រ៊ុយណេ។ រូបថត៖ ហ្វេសប៊ុក
លោកស្រី អ៊ុង សាន ស៊ូជី បាន​ចូលកាន់​តំណែង​ជាទីប្រឹក្សា​រដ្ឋ​មីយ៉ាន់ម៉ា នៅថ្ងៃទី​៦ ខែ​មេសា ឆ្នាំ​២០១៦។

សូម​ជម្រាប​ដែរថា សម្តេច ហ៊ុន សែន នឹង​ដឹកនាំ​គណៈ​ប្រតិភូ​ជាន់ខ្ពស់​អញ្ជើញ​ចូលរួមក្នុ​ង ​​​​«វេទិកា​ខ្សែក្រវ៉ាត់ និងផ្លូវ​លើក​ទី២ សម្រាប់​កិច្ច​សហ​ប្រតិបត្តិ​ការ​អន្តរជាតិ» និង​កិច្ចប្រជុំ​សំខាន់ៗ​ផ្សេងទៀត ដែល​នឹង​ប្រព្រឹត្តទៅ​ពី​ថ្ងៃទី​២៥ ដល់ថ្ងៃទី​២៩ ខែ​មេសា ឆ្នាំ២០១៩ នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន ខណៈដែល​លោក​ស្រី​ ស៊ូជី ក៏​នឹង​ចូលរួម​ក្នុង​​វេទិកា និង​កិច្ចប្រជុំ​នេះ​ផងដែរ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;