តាំងពី​ឡើង​កាន់​អំណាច​មក លោក គីម ជុងអ៊ុន បានជួប​មេដឹកនាំ​​ពិភពលោក ៦នាក់​​ប៉ុណ្ណោះ

  • 2019-04-25 07:26:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តាំង​ពីឡើង​កាន់អំណាច​ជាមេដឹកនាំ​កូរ៉េខាងជើង ក្នុងឆ្នាំ​២០១១​មក លោក គីម ជុងអ៊ុន បាន​ជួប​មេដឹកនាំ​ពិភពលោក​ចំនួន​៦នាក់​ប៉ុណ្ណោះ ​រួមមាន៖

១. លោក ស៊ី ជីនពីង ប្រធានាធិបតី​ចិន

រូបថត៖ KCNA
លោក គីម ជុងអ៊ុន ជួបលោក ស៊ី ជីនពីង ចំនួន៤ដង ដោយ ៣ដងជួបនៅក្រុងប៉េកាំង និង ១ដង នៅក្រុងដាលាន (Dalian)។

-ខែមីនា ឆ្នាំ​២០១៨ ៖ ជួប​នៅ​ក្រុង​ប៉េកាំង

-ខែ​ឧសភា ឆ្នាំ២០១៨៖ ជួប​នៅ​ក្រុង​ដាលាន

-ខែមិថុនា ឆ្នាំ​២០១៨៖ ជួបនៅក្រុងប៉េកាំង

-ខែមករា ឆ្នាំ​២០១៩៖ ជួប​នៅក្រុងប៉េកាំង។

២. លោក ម៉ូន ចេអ៊ីន ប្រធានាធិបតី​កូរ៉េខាងត្បូង

រូបថត៖ Reuters

លោក គីម ជុងអ៊ុន ជួប​លោក ម៉ូន ចេអ៊ីន ចំនួន៣ដង ក្នុងនោះ៖

-ខែមេសា ឆ្នាំ​២០១៨៖ នៅ​តំបន់​ព្រំដែន​គ្មានយោធា

-ខែ​ឧសភា ឆ្នាំ​២០១៨៖ នៅតំបន់​ព្រំដែន​គ្មានយោធា

-ខែកញ្ញា ឆ្នាំ​២០១៨៖ នៅក្រុងព្យុងយ៉ាង

៣. លោក ដូណាល់ ត្រាំ ប្រធានាធិបតី​អាមេរិក

រូបថត៖ Reuters

លោក គីម ជុងអ៊ុន បានជួបលោក ដូណាល់ ត្រាំ ចំនួន២ដង។ ក្នុងនោះ៖

-ខែ​មិថុនា ឆ្នាំ​២០១៨៖ ជួប​នៅ​សិង្ហបុរី

-ខែកុម្ភៈ ឆ្នាំ​២០១៩៖ ជួប​នៅក្រុងហាណូយ ប្រទេស​វៀតណាម។

៤. លោក លី សៀនឡុង នាយករដ្ឋមន្ត្រី​សិង្ហបុរី

រូបថត៖ Reuters

លោក គីម ជុងអ៊ុន បាន​ជួបជាមួយលោក លី សៀនឡុង នៅសិង្ហបុរី ក្នុងខណៈ​ដែលប្រទេស​នេះ ធ្វើជាម្ចាស់ផ្ទះនៃជំនួបកំពូល ត្រាំ-គីម កាលពីខែមិថុនា ឆ្នាំ​២០១៨។

៥. លោក ង្វៀង ភូត្រុង ប្រធានាធិបតី​វៀតណាម

រូបថត៖ VNExpress

លោក គីម ជុងអ៊ុន បាន​ជួប​ជាមួយលោក ង្វៀង ភូត្រុង នៅ​ក្រុងហាណូយ ប្រទេស​វៀតណាម កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ​២០១៩ ក្នុងខណៈ​ដែលប្រទេស​នេះ ធ្វើជាម្ចាស់ផ្ទះនៃជំនួបកំពូល ត្រាំ-គីម លើកទី២។

៦. លោក វ្លាឌីមៀ ពូទីន ប្រធានាធិបតី​រុស្ស៊ី

រូបថត៖ Reuters

លោក គីម ជុងអ៊ុន បាន​ជួបលោក វ្លាឌីមៀ ពូទីន នាព្រឹក​ថ្ងៃទី២៥ ខែ​មេសា ឆ្នាំ​២០១៩ ក្នុងក្រុង Vladivostok ភាគខាងកើត​រុស្ស៊ី៕

ប្រភព៖ CNN ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;