គម្រោង​ប្រព័ន្ធ​ធារាសាស្រ្ត​លំហាច ក្រោម​កម្ចី​ជប៉ុន ៣៣លាន​ដុល្លារ សម្រេច​បាន​ជិត ១០០ភាគរយ​ហើយ

  • 2019-04-25 08:45:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 54

ចន្លោះមិនឃើញ

ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម បាន​ឱ្យដឹងថា រហូត​មកដល់​ពេលនេះ ការសាងសង់​​ប្រព័ន្ធធារាសាស្រ្ត​លំហាច ក្នុងស្រុក​បរិបូណ៍ ខេត្ត​កំពង់ឆ្នាំង សម្រេចបាន ៩៧,៥ភាគរយហើយ ដោយ​គ្រោងនឹង​បញ្ចប់​ការងារ​ទាំងស្រុង​ក្នុងខែមិថុនា ឆ្នាំ​២០១៩​ខាងមុខ​នេះ។

ក្រសួង​បញ្ជាក់​ថា តាម​ផែនការ ពេល​ដែល​ប្រព័ន្ធ​ធារាសាស្រ្ត​លំហាច​សាងសង់​រួច នឹងមាន​លទ្ធភាព​ស្រោចស្រព​លើផ្ទៃដី​ដាំដុះ​បាន​ចំនួន ៣២៨៩ ហិកតា នៅ​រដូវវស្សា និង​ចំនួន ៣០០​ហិកតា នៅរដូវ​ប្រាំង។

គម្រោង​ប្រព័ន្ធ​ធារាសាស្ត្រ​លំហាច ត្រូវបាន​អនុវត្ត​ក្រោម​ឥណទាន​សម្បទាន​របស់​ជប៉ុន ក្នុង​ទឹកប្រាក់​ចំនួន​ប្រមាណ ៣៣​លានដុល្លារ សម្រាប់​រយៈពេល ០៣​ឆ្នាំ (២០១៧-២០១៩)។ គម្រោងនេះ អនុវត្តដោយ​ក្រុមហ៊ុន​សាងសង់​អន្តរជាតិ Tidal Marine Engineering Co. Ltd. និង​ត្រួតពិនិត្យ​ការអនុវត្ត​គម្រោង ដោយ​ក្រុមហ៊ុន​ជប៉ុន NIPPON KOEI។

ក្នុង​ឱកាស​ចុះ​ទៅ​ពិនិត្យ​វឌ្ឍនភាព​នៃការងារ​សាងសង់​ប្រព័ន្ធ​ធារាសាស្ត្រ​លំហាច លោក លឹម គានហោ រដ្ឋមន្រ្តី​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ក្រុមការងារ​អនុវត្ត​គម្រោង និង​វឌ្ឍនភាព​ការងារ​ដែល​សម្រេច​បាន និងបាន​ស្នើឲ្យ​ខិតខំ​បញ្ចប់​ការងារ​ប្រកបដោយ​គុណភាព​ស្របតាម​បទដ្ឋាន​បច្ចេកទេស​ដែលបាន​កំណត់៕

រូបថត៖ ក្រសួងធនធានទឹក និងឧតុនិយម

អត្ថបទ៖ សំភី

អត្ថបទពេញនិយម