សម្តេច ហ៊ុន សែន អរគុណ​លោកស្រី អ៊ុង សានស៊ូជី ដែល​អនុញ្ញាតឱ្យ​កម្ពុជា សង់ព្រះវិហារ​នៅ​មីយ៉ាន់ម៉ា

  • 2019-04-30 06:24:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្ដេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​ថ្លែង​អំណរគុណ​ដល់​លោកស្រី អ៊ុង សាន​ស៊ូជី ទីប្រឹក្សា​រដ្ឋ​នៃ​សហភាព​មីយ៉ាន់ម៉ា ដែល​អនុញ្ញាត​ឱ្យ​កម្ពុជា​សាងសង់​ព្រះវិហារ​ក្នុង​ខេត្ត​នៅ​ប្រទេស​មីយ៉ាន់ម៉ា។ ការ​ថ្លែងនេះ ធ្វើឡើង​ក្នុង​ជំនួប​ពិភាក្សា​រវាង​មេដឹកនាំ​ទាំង២ នាព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ​២០១៩ នៅ​វិមាន​សន្តិភាព។

ជាមួយគ្នានេះ សម្តេច​ក៏បាន​អរគុណ​ផងដែរ ដល់​ប្រទេស​មីយ៉ាន់ម៉ា ដែល​បាន​បណ្តុះ​បណ្តាល សមណ​សង្ឃ ឲ្យទទួល​បាន​ការអប់រំ​នៅទី​នោះ ដោយរហូត​មកដល់​បច្ចុប្បន្ននេះ គឺមាន​សមណសង្ឃ​ចំនួន ៩៤អង្គ​ហើយ ដែលបាន​បញ្ចប់​ការសិក្សា ពីប្រទេស​មីយ៉ាន់ម៉ា ហើយនៅមាន​ចំនួន៤អង្គ​ទៀត ដែល​កំពុង​បន្តការ​សិក្សា​នៅទីនោះ។

លោក​ស្រី អ៊ុង សាន​ស៊ូជី បាន​លើកឡើង​ក្នុងជំនួបនេះ​ថា នេះ​គឺជាលើក​ទី១ហើយ ដែល​លោក​ស្រី បាន​បំពេញ​ទស្សនកិច្ច​មក​កាន់​កម្ពុជា ក្នុងការ​មកជួប​ចរចា​ជាមួយ​នឹង​សម្ដេច ហ៊ុន សែន ហើយជា​ពិសេស​គឺដើម្បីពង្រឹង និង​ពង្រីក​ទំនាក់ទំនង​ទ្វេភាគី រវាង​ប្រទេស​ទាំងពីរ ឲ្យកាន់តែ​រីកចម្រើន​ខ្លាំងឡើង ហើយកាន់តែ​សកម្ម​ឡើង​ថែមទៀត។ ក្នុងន័យ​នេះ លោកស្រី​បាន​លើកឡើង ពីកិច្ច​សហប្រតិបត្តិការ លើ​វិស័យវប្បធម៌ វិស័យ​សាសនា វិស័យ​អប់រំ ដូចជា​វិស័យ​សេដ្ឋកិច្ច​ផងដែរ។

ទាក់ទងទៅ​នឹង​បញ្ហា​វប្បធម៌​ នៅឆ្នាំ​២០២០ខាងមុខ​នេះ គឺជា​ខួប៦៥ឆ្នាំ នៃការ​បង្កើត​ទំនាក់ទំនង​រវាងប្រទេស​ទាំងពីរ ដូច្នេះ​សម្តេច ហ៊ុន សែន បាន​ស្នើឱ្យមានការ​រៀបចំ​រួមគ្នា​នូវសកម្មភាព​ ឲ្យមាន​ភាពអធិកអធម​ផង និង​ជំរុញ​វិស័យ​ទេសចរណ៍ រវាង​ប្រទេសទាំងពីរ​ផង ជាពិសេស​ខេត្តសៀមរាប និងខេត្ត​បាហ្គាន ដែលជា​ខេត្ត​ពោរពេញ​ទៅដោយ​ប្រាសាទ​បេតិកភណ្ឌ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;