គូឯកនៅ​ WLC៖ ម៉ន សាម៉េត របស់​កម្ពុជា ចាញ់​ពិន្ទុ​កីឡាករ​ម្ចាស់ផ្ទះទាំង​ប្រផុតប្រផើយ

  • 2019-05-06 02:34:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កីឡាករ​គុនខ្មែរ ម៉ន សាម៉ត បាន​ចាញ់​ពិន្ទុ​កីឡាករ​ម្ចាស់ផ្ទះ Mite Yine ក្នុង​ការប្រកួត​គូឯក​ (main event) ប្រចាំ​ព្រឹត្តិការណ៍ WLC: Karen Spirit របស់​ស្ថាប័ន World Lethwei Championship (WLC) កាលពីយប់មិញនេះនៅ​សួន Chitthu Myaing Park រដ្ឋ Kayin ប្រទេស​មីយ៉ាន់ម៉ា។

រូបភាព៖ World Lethwei Championship
នៅក្នុងការប្រកួត​នេះ សាម៉េត អាច​ធ្វើបាន​យ៉ាង​ល្អ ដោយ​វាយ​ចូល​មុខ​កីឡាករ​មីយ៉ាន់ម៉ា​ជាច្រើនដៃ ប៉ុន្តែ​កីឡាករ​មីយ៉ាន់ម៉ា ក៏វាយ​សង​វិញ​យ៉ាងល្អ​ផងដែរ។ អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់ គឺ​សាម៉េត អាច​ទប់ទល់​នឹង​ក្បាច់​បុក​ក្បាល ដែល​ជា​ក្បាច់​ដ៏​គ្រោះថ្នាក់​ក្នុង​ប្រភេទ​កីឡា​ប្រដាល់ Lethwei របស់​ភូមា។

សូមបញ្ជាក់ថា នេះ​ជា​លើកទី១​ហើយ ដែល​ម៉ន សាម៉េត តំណាង​ឲ្យ​ក្លឹប Cambodian Top Team ចេញ​ទៅប្រកួត​ក្នុង​សង្វៀន​អន្តរជាតិ​ដ៏ធំមួយនេះ។ កីឡាករ​កម្ពុជា ដែល​បង្ហាញ​ខ្លួន​លើ​សង្វៀន​នេះ​កន្លងមក មានដូចជា ពេជ្យ ម្ទេសខ្មាំង រឿង សោភ័ណ្ឌ និងកីឡាការិនី​ នៅ ស្រីពៅ ជាដើម៕

រូបភាព៖ World Lethwei Championship

ទស្សនា​វីដេអូខាងក្រោមនេះ៖

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;