ក្រោយ​តែងតាំង​អភិបាល​ខេត្ត​ថ្មី តើ​ខេត្ត​បន្ទាយមានជ័យ មានអភិបាល​ប៉ុន្មាន​ហើយ ចាប់ពីឆ្នាំ ១៩៨៨ មក?

  • 2019-05-09 04:36:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ព្រះ​មហាក្សត្រ បាន​ចេញព្រះរាជ្យក្រឹត្យ​នៅថ្ងៃទី៨ ខែ​ឧសភា ឆ្នាំ​២០១៩​ ត្រាស់​បង្គាប់​តែងតាំង​លោក អ៊ុំ រាត្រី ជា​អភិបាលខេត្ត​បន្ទាយមានជ័យ ជំនួស​លោក សួន បវរ ដែល​ត្រូវ​ផ្ទេរភារកិច្ច​ទៅ​បម្រើការងារ​នៅទីស្តីការ​ក្រសួង​មហាផ្ទៃ។

សូមបញ្ជាក់ថា គិត​ពីឆ្នាំ ១៩៨៨ មក ខេត្ត​បន្ទាយមានជ័យ មានអភិបាល​ខេត្ត ១១រូបហើយ គិត​ទាំង​លោក អ៊ុំ រាត្រី ដែល​ត្រូវ​ចូល​កាន់​តំណែង​ជា​ផ្លូវការ នា​ថ្ងៃទី១០ ខែឧសភា​ស្អែកនេះ។

អភិបាល​ខេត្ត​បន្ទាយមានជ័យ ទាំង ១១រូប រួមមាន​ដូចខាងក្រោម៖

១១. លោក អ៊ុំ រាត្រី ចូលកាន់តំណែង ខែឧសភា​ឆ្នាំ ២០១៩

លោក អ៊ុំ រាត្រី
១០. លោក សួន បវរ កាន់តំណែង​ពីឆ្នាំ ២០១៦ ដល់​ខែឧសភា ឆ្នាំ២០១៩
លោក សួន បវរ

៩. លោក គោស៊ុំ សារឿត កាន់តំណែង​ពីឆ្នាំ ២០១៣ ដល់ឆ្នាំ ២០១៦

៨. លោក ទ្រី ណារិន កាន់តំណែង​ឆ្នាំ ២០១៣

៧. លោក អ៊ុង អឿន កាន់​តំណែង​ពីឆ្នាំ ២០០៨ ដល់ឆ្នាំ ២០១៣

៦. លោក អន ស៊ុំ កាន់តំណែង​ពី​ឆ្នាំ ២០០៦ ដល់ឆ្នាំ ២០០៨

៥. លោក ហេង ចាន់ថា កាន់តំណែង​ពីឆ្នាំ ២០០៤ ដល់ឆ្នាំ ២០០៦

៤. លោក ថាច់ ឃន កាន់តំណែង​ពី​ឆ្នាំ ១៩៩៩ ដល់ឆ្នាំ ២០០៤

៣. លោក ដួង ខែម កាន់​តំណែង​ពីឆ្នាំ ១៩៩៤ ដល់ឆ្នាំ ១៩៩៩

២. លោក ម៉ោញ កុសល កាន់​តំណែង​ពី​ឆ្នាំ ១៩៩២ ដល់ឆ្នាំ ១៩៩៤

១. លោក អ៊ិត លឿ កាន់​តំណែង​ពីឆ្នាំ ១៩៨៨ ដល់ឆ្នាំ ១៩៩២

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;