រុស្ស៊ី ប្រារព្ធ​ទិវា​ជ័យជម្នះ​សង្គ្រាម​លោក​លើក២ ដោយ​មាន​ក្បួនទ័ព​ជាង​១ម៉ឺន​នាក់ និង​សព្វាវុធ​រាប់​រយ​គ្រឿង

  • 2019-05-09 09:06:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រុស្ស៊ី បាន​រៀបចំ​ក្បួន​ព្យុហយាត្រា​យោធា​នៅទីលាន​ក្រហម​ក្នុង​ក្រុង​មូស្គូ នាថ្ងៃ​ទី៩ ខែ​ឧសភា ឆ្នាំ​២០១៩ ដើម្បី​អបអរ​ទិវា​ជ័យ​ជម្នះ​លើកទី​៧៤ នៃ​សង្គ្រាម​លោក​លើក​ទី២។

ក្នុង​ពិធី​នេះ មាន​ការ​ចូលរួម​ពី​កងទ័ព​ប្រមាណ​ជាង ១៣០០០​នាក់ ឧបករណ៍​យោធា​ចំនួន ១៣២​គ្រឿង និង​យន្តហោះ​ចំនួន ៧៤​គ្រឿង។

រូបថត៖ Sputnik News
សូម​ជម្រាប​ថា ថ្ងៃ​៩​ឧសភា គឺ​ព្រឹត្តិការណ៍​ដ៏ធំ​បំផុត​របស់​រុស្ស៊ី ដែល​ប្រទេស​នេះ (អតីត​សហភាព​សូវៀត) បាន​យកឈ្នះ​លើ​កងទ័ព​អាល្លឺម៉ង់ ក្នុង​សង្គ្រាម​លោក​លើក​ទី២ នាឆ្នាំ​១៩៤៥។ រុស្ស៊ី​ប្រារព្ធ​ទិវា​នេះ មិន​ត្រឹម​តែរំលឹក​ដល់​ការលះបង់​ជីវិត​របស់​កងទ័ព​ខ្លួន ដើម្បី​ជ័យជម្នះ​សង្គ្រាម​នេះ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ដើម្បី​បង្ហាញ​សព្វាវុធថ្មីៗ​របស់ខ្លួន​ផងដែរ ពោលគឺ​ជាការ​បង្ហាញ​អំណាច​យោធា​តែម្តង៕

សូម​ទស្សនា​វីដេអូ៖

ប្រភព៖ RT ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;