នាយករដ្ឋមន្ត្រី​នេប៉ាល់ ទៅមើល​វិមាន​ឈ្នះ-ឈ្នះ របស់​កម្ពុជា

  • 2019-05-16 01:46:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ជា​លើកទីមួយ​ហើយ ដែល​លោក ខេភី សាម៉ាអូលី នាយក​រដ្ឋមន្ត្រី នៃ​ប្រទេស​នេប៉ាល់ រួមទាំង​គណៈ​ប្រតិភូ បាន​អញ្ជើញ​ទៅ​ទស្សនា​វិមាន​ឈ្នះ-ឈ្នះ របស់​កម្ពុជា​ដោយ​ផ្ទាល់ កាលពី​ព្រឹក​ថ្ងៃទី​១៥ ខែ​ឧសភា ឆ្នាំ​២០១៩។

នៅក្នុង​ឱកាស​នោះ​ដែរ លោក ណឹម សុវត្ថិ អគ្គនាយក​នយោបាយ​កិច្ចការ​បរទេស​នៃ​ក្រសួង​ការពារ​ជាតិ បាន​បញ្ជាក់​ថា សំណង់​វិមាន​ឈ្នះឈ្នេះ នៃការ​បញ្ចប់​សង្គ្រាម​ពេញលេញ​នៅ​ប្រទេស​កម្ពុជា។ គណៈ​ប្រតិភូ​នាយករដ្ឋមន្ត្រី​នេប៉ាល់ មក​ទស្សនា​វិមាន​ឈ្នះឈ្នះ ចង់ឃើញ​ភស្ដុតាង​ជាក់ស្ដែង​ថែមទៀត។

ក្នុង​រយៈពេល៥ខែ​នេះ មាន​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ជាច្រើន​បាន​មកធ្វើ​ទស្សនកិច្ច​នៅវិមាន​ឈ្នះឈ្នះ​ មានថ្នាក់រដ្ឋមន្ត្រី​ការពារ​ជាតិ ឧបនាយក​រដ្ឋមន្ត្រី និង​គណៈ​ប្រតិភូ​មន្ត្រី​ជាន់ខ្ពស់​នៃ​ប្រទេស​ជាច្រើន​ទៀត បាន​មក​ទស្សនា​វិមាន​ឈ្នះឈ្នះ គណៈ​ប្រតិភូ​ជាន់ខ្ពស់​ដែលបាន​មក​ទស្សនាវិមាន​ឈ្នះឈ្នះ មាន​ចំនួន​ជាង ២០​ប្រទេស​ហើយ។

លោក​បន្ត​ថា នេះ​គឺជា​ថ្ងៃ​ប្រវត្តិសាស្ត្រ​មាស ដែល​នាយករដ្ឋមន្ត្រី​នេប៉ាល់ បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​មកបំពេញទ​ស្សនកិច្ច​នៅវិមាន​ឈ្នះឈ្នះ។

វិមាន​ឈ្នះឈ្នះ​បាន​ទទួលការ​ចាប់អារម្មណ៍​ពី​សំណាក់​អ្នក​ស្រាវជ្រាវ​យុទ្ធសាស្ត្រ​ល្បីៗ​នៅលើ​ពិភពលោក​បានមក​សិក្សា​ស្វែងយល់​អំពី​អត្ថន័យ​នៃ​វិមាន​ឈ្នះឈ្នះ។ អ្នក​យុទ្ធសាស្ត្រ​ល្បីៗ​ដែលបាន​មកពី​សហរដ្ឋ​អាមេរិក, សហភាព​អឺរ៉ុប, អាមេរិក​ឡាទីន។អភិក្រម​ឈ្នះឈ្នះ​របស់​កម្ពុជា​បានក្លាយ​ទៅជា​នយោបាយ​ឈ្នះឈ្នះ របស់​បណ្ដាប្រទេស​មួយចំនួន​ក្នុងការ​ផ្សះផ្សាជាតិ​រួមទាំងការ​បញ្ចប់​សង្គ្រាម​នៅតាម​បណ្ដា​ប្រទេស​មួយចំនួន​លើ​ពិភពលោក៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;