សម្ដេច​ហ៊ុន សែន ប្រកាស​ដំណឹងសន្តិសុខជាតិបន្ទាន់

  • 2019-05-16 14:20:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្ដេច​នាយករដ្ឋមន្រ្ដី​ ហ៊ុន សែន នា​វេលា​រាត្រី​ថ្ងៃទី១៦ ខែឧសភា​នេះ បាន​ប្រកាស​ថា​មាន​ក្រុមហ៊ុន​មួយ បាន​យក​ឈ្មោះ និង​រូបថត​របស់​សម្ដេច យក​ទៅ​បង្ហោះ​លើ​វិបសាយ​របស់ខ្លួន ថា​សម្ដេច​បាន​គាំទ្រ និង​ចូលរួម​សម្ពោធ​កាត់​ខ្សែ​បូ​ក្រុមហ៊ុន នៅថ្ងៃទី២០ ខែឧសភា​ ឆ្នាំ២០១៩។

ដោយ​ដាក់​ចំណងជើង​ថា "ដំណឹងសន្តិសុខជាតិបន្ទាន់" សម្ដេច បាន​សរសេរ​ទាំងស្រុង ដូចខាងក្រោម៖

"កាលពីពេលថ្មីៗនេះ មានក្រុមហ៊ុន ឈ្មោះ GCG Asia Co., LTD បានយករូបថតខ្ញុំ និងឈ្មោះខ្ញុំ ទៅបង្ហោះនៅក្នុង Website របស់ក្រុមហ៊ុន http://gcgasiacoin.com/ ដែលនិយាយថា ខ្ញុំជាអ្នកគាំទ្រ និងចូលរួមសម្ពោធកាត់ខ្សែបូក្រុមហ៊ុន នៅក្នុងប្រទេសកម្ពុជានៅថ្ងៃទី ២០ ខែ ឧសភា ២០១៩។ ទន្ទឹមនឹងនោះ ក្រុមហ៊ុននេះ បានយកឈ្មោះធនាគារជាតិ និងធនាគារចិននៅកម្ពុជាថាជាដៃគូទទួលខុសត្រូវក្នុងជំនួញដូរលុយក្នុងរូបភាពគ្រីបតូឃឺរិនស៊ី (Crypto Currency)។ តាមព័ត៌មានពីស្ថានទូតឥណ្ឌូណេស៊ីនៅកម្ពុជាគឺបញ្ជាក់ថា GCG Asia ជាក្រុមហ៊ុនរកស៊ីមិនត្រឹមត្រូវហើយត្រូវបានដាក់ចូលក្នុង Black List"។

សម្ដេច​តេជោ បានបន្តថា៖

"ក្នុងនាមខ្ញុំជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំសូមបដិសេធន៍ព័ត៌មានដែលផ្សាយក្នុងវេបសាយរបស់ក្រុមហ៊ុនខាងលើនេះគឺមិនពិតទេ។ សូមអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ឋទាំងអស់ពិនិត្យតាមដាន និងស្រាវជ្រាវរកមុខជនខិលខូចយកមកផ្តន្ទារទោសតាមច្បាប់ជាធរមានជាបន្ទាន់។ សូមបងប្អូនប្រជាពលរដ្ឋ និងពាណិជ្ជករទាំងក្នុងនិងក្រៅប្រទេសមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះការទិញដូរប្រាក់ដែលគ្មានការអនុញ្ញាត្តិពីរាជរដ្ឋាភិបាលកម្ពុជា"៕

ខ្លឹមសារ​ទាំងស្រុង​របស់​សម្ដេចហ៊ុន សែន៖

រូបភាព​ដែលវិបសាយ​នោះយកទៅ​បង្ហោះ​លើ​វែបសាយ៖

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;