ច្រត់​ព្រះនង្គ័ល​នៅ​ថៃ ពលរដ្ឋ​នាំ​គ្នា​សម្រុក​ចូល​រើស​គ្រាប់​ស្រូវ ដោយសារជំនឿ​ម្យ៉ាង

  • 2019-05-22 07:03:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅ​ប្រទេស​ថៃ មាន​រៀបចំ​ព្រះរាជ​ពិធី​ច្រត់​ព្រះនង្គ័ល​ដូច​នៅ​កម្ពុជា​ដែរ ហើយ​ពិធី​ទាំង​មូល ​មាន​ចំណុច​ដូច​គ្នា​ស្ទើរ​ទាំង​ស្រុង។ អ្វី​ដែល​ប្លែក គឺ​នៅ​ពេល​ចប់​ពិធី​ភ្លាម ប្រជាជន​ថៃ នាំ​គ្នា​សម្រុក​ចូល​ក្នុង​ទីវាល​ដែល​ធ្វើ​ពិធី ដើម្បី​រើស​យក​គ្រាប់​ស្រូវ​ដែល​បាច​ទៅ​លើ​ដី ដោយ​សារ​ពួកគេ​ជឿជាក់​ថា គ្រាប់​ស្រូវ​ដែល​រើស​បាន នឹង​នាំ​សំណាង​ល្អ។

ពលរដ្ឋ​ថៃ នាំគ្នា​រើស​យក​គ្រាប់​ស្រូវ ក្រោយ​ចប់​ព្រះរាជពិធី​ច្រត់ព្រះនង្គ័ល
សម្រាប់​ឆ្នាំ ២០១៩ នេះ ព្រះរាជ​ពិធី​ច្រត់​ព្រះ​នង្គ័ល​នៅ​ប្រទេស​ថៃ​ឆ្នាំ​នេះ ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី១៣ ខែ​ឧសភា ខុសពីនៅ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ប្រារព្ធ​ធ្វើ​ឡើង​ នាថ្ងៃទី២២ ខែឧសភា​នេះ។

មិន​ខុស​ពី​នៅ​កម្ពុជា​នោះទេ គោលបំណង​នៃ​ព្រះរាជ​ពិធី​ច្រត់​ព្រះ​នង្គ័លនៅថៃ គឺ​ដើម្បី​ជា​ការ​អបអរ​ការ​ចាប់ផ្ដើម​រដូវ​វស្សា និង​ដើម្បី​​ទស្សន៍ទាយ​ការ​ប្រមូល​ផល​កសិកម្ម ទៅ​តាម​ការ​បរិភោគ​របស់​គោឧសភរាជ​ផងដែរ។

សូមទស្សនា​ទិដ្ឋភាព​មួយចំនួននៃ​ព្រះរាជពិធី​បុណ្យ​ច្រត់​ព្រះនង្គ័ល​នាពេល​កន្លងមក ដូចខាងក្រោម៖

ពិធី​បុណ្យ​ច្រង់ព្រះនង្គ័ល ធ្វើឡើង​នៅ​វាល​សាណាមហ្លួង ក្រុង​បាងកក

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;