រដ្ឋមន្រ្តី​ការបរទេស​ចិន៖ មនុស្ស​មួយ​ចំនួន​នៅ​អាមេរិក ប៉ុនប៉ង​បង្អាក់​ដំណើរ​អភិវឌ្ឍន៍​របស់​ចិន

  • 2019-05-23 04:08:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក វ៉ាង យី រដ្ឋមន្រ្តី​ការបរទេស​ចិន បាន​និយាយ​ថា មនុស្ស​មួយ​ចំនួន​នៅ​អាមេរិក មិន​ចង់ឱ្យ​ចិន​មាន​សិទ្ធិ​ស្របច្បាប់​ក្នុងការ​អភិវឌ្ឍ និង​ប៉ុនប៉ង​រារាំង​ដំណើរការ​អភិវឌ្ឍន៍​របស់​ចិន។ ការថ្លែង​នេះ ធ្វើឡើង​ក្នុង​អំឡុង​សន្និសីទ​មួយ​ស្តីពី​កិច្ចប្រជុំ​ក្រុម​ប្រឹក្សា​រដ្ឋមន្រ្តី​ការបរទេស​នៃ​អង្គការ​សហប្រតិបត្តិការ​សៀងហៃ នា​ថ្ងៃទី​២៣ ខែ​ឧសភា ឆ្នាំ​២០១៩។

លោក វ៉ាង យី ថ្លែងនាពេលកន្លងមក (រូបថត៖ AFP)
លោក​ចោទ​ថា៖ «**នេះ​ជា​ការ​សម្លុត​រករឿង​ក្នុងផ្លូវ​សេដ្ឋកិច្ច។ វិធីសាស្រ្ត​ក្រអឺត​ក្រទម​របស់​អាមេរិក​បែបនេះ នឹងមិន​ឈ្នះ​នូវការ​ទទួល​ស្គាល់ និង​ការ​គាំទ្រ​របស់​សហគមន៍​អន្តរជាតិ​មក​លើ​ចិនឡើយ**»។

សូម​ជម្រាប​ថា ក្រុម​ប្រឹក្សា​រដ្ឋមន្រ្តី​ការបរទេស​នៃ​អង្គការ​សហប្រតិបត្តិការ​សៀងហៃ បាន​អនុម័ត​នូវ​សេចក្តីថ្លែងការណ៍​រួមមួយ ដែល​សមាជិក​នៃអង្គការ​នេះ​រួមគ្នា​ប្រឆាំង​នូវ​គ្រប់​ទម្រង់​ទាំងអស់​នៃភាព​ឯកតោភាគី​និយម និង​ការ​គាំពារ​និយម​ពាណិជ្ជកម្ម។ សេចក្តី​ថ្លែងការណ៍​រួមនេះ ក៏បាន​បញ្ជាក់​ពីការ​ប្រឆាំង​នឹង​ការអនុវត្ត​រើសអើង​ប្រឆាំង​នឹង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ដែល​ផ្តល់​ផលប្រយោជន៍​ឱ្យ​គ្នាទៅវិញ​ទៅមក នៅក្នុង​វិស័យ​សេដ្ឋកិច្ច​ឌីជីថល និង​បច្ចេកវិទ្យា​ទំនាក់ទំនង ក្រោម​បរិបទ​ណាមួយ៕

ប្រភព៖ Xinhua ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;