ក្រុមហ៊ុន​ ​Huawei​ ​អំពាវនាវ​ឱ្យ​អាមេរិក​កែតម្រូវ​វិធី​សាស្រ្ត​​របស់ខ្លួន​ក្នុង​ការ​ដោះស្រាយ​បញ្ហា​សន្តិសុខ​អ៊ីនធឺណិត​ប្រកបដោយ​ប្រសិទ្ធភាព​

  • 2019-05-29 08:22:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​ក្រុមហ៊ុន​ ​Huawei​ ​ថ្ងៃនេះ​បាន​ដាក់​សំណើ​មួយ​សម្រាប់​ការវិនិច្ឆ័យ​ជា​សង្ខេប​ ​ដែល​ជាផ្នែក​មួយ​នៃ​ដំណើរការ​ដើម្បី​តស៊ូ​មតិ​នឹង​ធម្មនុញ្ញ​មាត្រា​ ​889​ ​នៃ​ច្បាប់​អនុញ្ញាត​ការពារ​ជាតិ​ឆ្នាំ​ ​2019​ ​(​NDAA​ ​2019​)​ ​ហើយ​វា​ក៏​ជា​ការ​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​ ​បញ្ឈប់​យុទ្ធនាការ​របស់​ខ្លួន​ក្នុង​ការ​ប្រឆាំង​នឹង​ក្រុមហ៊ុន​ ​Huawei​ ​ដោយសារតែ​វា​មិន​អាច​ជួយ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​សន្តិសុខ​អ៊ីនធឺណិត​នោះ​ទេ​។​

​លោក​ ​Song​ ​Liuping​ ​ប្រធាន​ផ្នែក​ច្បាប់​របស់​ក្រុមហ៊ុន​ ​Huawei​ ​បាន​លើកឡើង​ថា​ ​ការ​ហាមឃាត់​ក្រុមហ៊ុន​ ​Huawei​ ​ដោយ​យក​បញ្ហា​សន្តិសុខ​អ៊ីនធឺណិត​គឺជា​លេស​ ​"វា​នឹង​មិន​អាច​ជួយ​ធ្វើ​ឱ្យ​បណ្តាញ​ទំនាក់ទំនង​មួយ​នេះ​កាន់តែ​មាន​សុវត្ថិភាព​នោះ​ទេ​ ​វា​គឺជា​កំហុស​ ​និង​បង្វែរ​ការ​យកចិត្ត​ទុកដាក់​ទៅលើ​អ្វី​ដែល​ជា​បញ្ហា​ប្រឈម​ពិតប្រាកដ​ដែល​យើង​កំពុង​ប្រឈម​"​ ​។​ ​លោក​សុង​ ​បាន​កត់សម្គាល់​ថា​ ​"អ្នកនយោបាយ​របស់​សហរដ្ឋអាមេរិក​ ​កំពុងតែ​ប្រើ​កម្លាំង​នៃ​ប្រជាជាតិ​ទាំងមូល​ ​ដើម្បី​វាយបក​មក​លើ​ក្រុមហ៊ុន​ឯកជន​ ​ហើយ​វា​ពិត​មិនធម្មតា​នោះ​ទេ​ ​និង​ស្ទើរតែ​មិនធ្លាប់​មាននៅ​ក្នុង​ប្រវត្តិ​សាស្រ្ត​។​"

"​រដ្ឋាភិបាល​អាមេរិក​មិនបាន​ផ្តល់​ភស្តុតាង​ដើម្បី​បង្ហាញ​អំពី​ការ​គំរាមកំហែង​របស់​ក្រុមហ៊ុន​ ​Huawei​ ​លើ​ផ្នែក​សន្តិសុខ​អ៊ីនធឺណិត​នោះ​ទេ​ ​គ្មាន​កាំភ្លើង​ ​គ្មាន​ផ្សែង​ ​មានតែ​ការ​ប៉ាន់ស្មាន​តែប៉ុណ្ណោះ​" ​លោក​ ​Song​ ​បាន​បន្ថែម​។​ ​ ​នៅក្នុង​ពាក្យ​បណ្តឹង​ ​ក្រុមហ៊ុន​ ​Huawei​ ​បាន​អះអាង​ថា​មាត្រា​ ​889​ ​របស់​ ​NDAA​ ​ក្នុង​ឆ្នាំ​ ​2019​ ​បាន​លើក​ឈ្មោះ​ក្រុមហ៊ុន​ ​Huawei​ ​ហើយ​មិន​ត្រឹមតែ​រារាំង​ទីភ្នាក់ងារ​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​ពី​ការទិញ​ឧបករណ៍​ ​និង​សេវាកម្ម​របស់​ក្រុមហ៊ុន​ ​Huawei​ ​តែប៉ុណ្ណោះ​ទេ​ ​ថែមទាំង​រារាំង​ពួកគេ​មិន​ឱ្យ​ចុះ​កិច្ចសន្យា​ ​ផ្តល់​ជំនួយ​ ​ឬ​ប្រាក់កម្ចី​ដល់​ភាគី​ទីបី​ ​ដែល​ទិញ​ឧបករណ៍​ឬ​សេវាកម្ម​ពី​ ​ ​ ​ ​ក្រុមហ៊ុន​ ​Huawei​ ​ផង​ដែរ​ ​បើ​ទោះជា​មិន​មានផល​ប៉ះពាល់​ ​ឬក៏​ទំនាក់ទំនង​ជាមួយ​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​ក្តី​។​ ​លោក​ ​Song​ ​ក៏បាន​ថ្លែង​ផង​ដែរ​អំពី​ការ​បញ្ចូល​ក្រុមហ៊ុន​ ​Huawei​ ​ទៅ​ក្នុង​បញ្ជី​ ​EL​ ​“​Entity​ ​List​”​ ​ដោយ​ក្រសួង​ពាណិជ្ជកម្ម​សហរដ្ឋអាមេរិក​កាលពី​ពីរ​សប្តាហ៍​មុន​ថា​ ​«​នេះ​ជា​គំរូ​ដ៏​គ្រោះថ្នាក់​ ​ថ្ងៃនេះ​វា​ជា​ប្រព័ន្ធ​ទូរគមនាគមន៍​ ​និង​ ​Huawei​ ​ថ្ងៃស្អែក​វា​អាច​ជា​វិស័យ​ឧស្សាហកម្ម​របស់​អ្នក​ ​ក្រុមហ៊ុន​របស់​អ្នក​ ​និង​អាច​ជា​អតិថិជន​របស់​អ្នក​ ​។​»​

​លោក​ ​Song​ ​បាន​បន្ត​ថា​ ​«​ប្រព័ន្ធ​តុលាការ​គឺជា​ខ្សែការពារ​ចុងក្រោយ​សម្រាប់​ស្វែងរក​យុត្តិធម៌​។​ ​ក្រុមហ៊ុន​ ​Huawei​ ​មានទំនុក​ចិត្ត​លើ​ឯករាជ្យ​ភាព​ ​និង​សុចរិត​ភាព​ ​នៃ​ប្រព័ន្ធ​តុលាការ​របស់​ ​ ​សហរដ្ឋអាមេរិក​។​ ​យើង​សង្ឃឹមថា​កំហុស​នៅក្នុង​ ​NDAA​ ​អាច​ត្រូវ​បាន​កែតម្រូវ​ដោយ​តុលាការ​ ​។​

​លោក​ ​Glen​ ​Nager​ ​អ្នក​ប្រឹក្សា​របស់​ក្រុមហ៊ុន​ ​Huawei​ ​បាន​លើកឡើង​ថា​ ​មាត្រា​ ​889​ ​នៃ​ ​NDAA​ ​ឆ្នាំ​ ​2019​ ​រំលោភ​លើ​ ​“​Bill​ ​of​ ​Attainder​”​ ​និង​លក្ខន្តិកា​សនៃ​រដ្ឋធម្មនុញ្ញ​សហរដ្ឋអាមេរិក​ ​។​ ​ហេតុដូច្នេះ​ករណីនេះ​គឺ​សុទ្ធសាធ​ជា​បញ្ហា​ច្បាប់​ ​“​a​ ​matter​ ​of​ ​law​”​ ​ហើយដោយ​សារ​តែ​វា​មិនមែន​ជា​រឿង​ពិត​ ​ដូចនេះ​យើង​មានហេតុ​ផល​ត្រឹមត្រូវ​ ​ដើម្បី​ពន្លឿន​ដំណើរការ​នៃ​ការវិនិច្ឆ័យ​នេះ​។​

​ក្រុមហ៊ុន​ ​Huawei​ ​ជឿជាក់​ថា​ការ​ធ្វើ​មក​លើ​ក្រុមហ៊ុន​ ​Huawei​ ​របស់​សហរដ្ឋអាមេរិក​ ​នឹង​មិន​ជួយ​ធ្វើ​ឱ្យ​បណ្តាញ​ទំនាក់ទំនង​កាន់តែ​មាន​សុវត្ថិភាព​នោះ​ទេ​។​ ​ក្រុមហ៊ុន​ ​Huawei​ ​រំពឹង​ថាស​ហរ​ដ្ឋ​អាមេរិក​នឹង​ចាត់វិធានការ​ដ៏​ត្រឹមត្រូវ​ ​និង​អនុម័ត​វិធានការ​ប្រកបដោយ​ប្រសិទ្ធភាព​ ​ដើម្បី​លើកកម្ពស់​សន្តិសុខ​អ៊ីនធឺណិត​សម្រាប់​មនុស្ស​គ្រប់គ្នា​ ​ប្រសិនបើ​គោលដៅ​ជាក់ស្តែង​របស់​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​គឺជា​សន្តិសុខ​អ៊ីនធឺណិត​ពិតមែន​។​

​ស្របតាម​ដីកា​កំណត់​ ​កាលបរិច្ឆេទ​សវនាការ​នេះ​ ​ត្រូវ​បាន​កំណត់​ធ្វើឡើង​នៅ​ខែកញ្ញា​ ​ឆ្នាំ២០១៩​៕

អត្ថបទ៖ រក្សា

អត្ថបទថ្មី
;