ត្បូងឃ្មុំ ក្លាយជា​ក្រុម​ជើងឯក Hun Sen Cup ថ្នាក់​ខេត្ត​ ក្រោយ​យកឈ្នះ​សៀមរាប

  • 2019-05-30 02:22:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​បាល់ទាត់​ខេត្ត​ត្បូងឃ្មុំ បានក្លាយជា​ជើងឯក​ពាន​រង្វាន់​សម្ដេច​ហ៊ុន សែន ថ្នាក់ខេត្តឆ្នាំ២០១៩ ក្រោយ​យកឈ្នះ​ក្រុម​បាល់ទាត់​ខេត្ត​សៀមរាប ១-០ ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ នាថ្ងៃទី២៩ ខែឧសភា នៅ​កីឡដ្ឋាន​វិសាខា រាជធានី​ភ្នំពេញ។

ក្រុម​ខេត្ត​ត្បូងឃ្មុំ លើកពាន​សម្ដេចហ៊ុន សែន ថ្នាក់ខេត្ត
១គ្រាប់​ជ័យជម្នះ​របស់​ត្បូងឃ្មុំ រក​បានដោយកីឡាករ លី​ រមី នៅ​នាទី ៤៦។

ចំណែក​ក្រុម​ជាប់​ចំណាត់ថ្នាក់លេខ ៣ បាន​ទៅ​ក្រុម​ខេត្ត​រតនគិរី ក្រោយ​យកឈ្នះ​កោះកុង ៤-១ នា​ថ្ងៃ​ដូចគ្នា​នោះ។

សូមបញ្ជាក់ថា ក្រុមចំណាត់ថ្នាក់ លេខ១ ដល់ លេខ៣ ថ្នាក់ខេត្ត ដែ​ល​មាន​ត្បូងឃ្មុំ សៀមរាប និងរតនគិរី នឹង​ត្រូវ​ឡើង​ទៅ​កាន់​វគ្គ​ ១៦ក្រុម​ចុងក្រោយ ពាន​រង្វាន់​សម្ដេច​ហ៊ុន សែន ទល់​នឹង​ក្រុម ១៣ផ្សេងទៀត នៅ​លីគ​កំពូល​កម្ពុជា។

១១នាក់ដំបូង​របស់​ត្បូងឃ្មុំ
១១នាក់ដំបូង​របស់​សៀមរាប

ទស្សនា​វីដេអូ​ហាយឡាយ​ខាងក្រោមនេះ៖

អត្ថបទ៖ ឈិន មិថុនា

អត្ថបទថ្មី
;