ចេញ​ក្ដៅៗ Lexus RX ស៊េរី​ឆ្នាំ ២០២០ ប្ដូរ​មុខ​មាត់​បន្តិច​បន្តួច (វីដេអូ)​

  • 2019-05-30 06:54:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មុន​នេះ​បន្តិច​​ក្រុមហ៊ុន​ Lexus ប្រចាំ​នៅ​សហរដ្ឋអាមេរិក​បាន​បង្ហាញ​ចេញ​រូបរាង​រថយន្ត​ Lexus RX ស៊េរី​ថ្មី​ឆ្នាំ ២០២០ ដែល​នឹង​ចេញ​លក់​នៅ​ត្រីមាស​ទី ៣ ឆ្នាំ ២០១៩ នេះ ដោយ​មិន​ទាន់​បង្ហាញ​តម្លៃ​នៅ​ឡើយ​ទេ។

​រូបរាង​ខាង​ក្រៅ​របស់​ Lexus RX ស៊េរី​ថ្មី​នេះ​មាន​ការ​កែ​ប្រែ​បន្តិច​បន្តួច​ប៉ុណ្ណោះ ដូច​ជា​ភ្លើង​ខាង​មុខ​មាន​រាង​ស្លីម​ជាង​មុន, ការ​ផ្លាស់​ប្ដូរ​ផ្ទាំង​ប៉ាណា​ខាង​មុខ ហើយ​ភ្លើងស៊ីញ៉ូ​ខាង​ក្រោយ​ក៏​ប្ដូរ​​ខ្លះៗ​ផង​ដែរ។

ផ្នែក​ខាង​ក្នុង​វិញ​មាន​រូបរាង​ស្រដៀង​នឹង​ស៊េរី​មុន​ដែរ ប៉ុន្តែ​មាន​បន្ថែម​ចំណុច​ថ្មីៗ​មួយ​ចំនួន​ដូច​ជា​រន្ធ USB សាក​ថ្ម​ចំនួន ៦, អេក្រង់​ Touch ទំហំ ៨ អ៊ីញ (មាន​ជម្រើស​ទំហំ ១២,៣ អ៊ីញ) និង​មាន​មុខងារ​ Android Auto/Apple CarPlay សម្រាប់​ភ្ជាប់​ជា​មួយ​ទូរសព្ទ​ផង​ដែរ។

ផ្នែក​សុវត្ថិភាព​វិញ Lexus RX ឆ្នាំ ២០២០ មាន​​បច្ចេកវិទ្យា Lexus Safety System+ 2.0 មក​ស្រាប់​តែ​ម្ដង ដែល​ពេល​នេះ​មាន​រួម​បញ្ចូល​មុខងារ​ថ្មីៗ​ដូច​ជា​មុខងារ​ចាប់​យក​សញ្ញា​អ្នក​​ថ្មើរជើង​នៅ​ពេល​ងងឹត និង​ មុខងារ​ចាប់​យក​សញ្ញា​អ្នក​ជិះកង់​ជា​ដើម។

​Lexus RX ស៊េរី​ថ្មី​​មាន​ជម្រើស​កញ្ចប់​ F Sport ចំនួន​ពីរ​ប្រភេទ​ដែល​ទី​មួយ​គឺ​ផ្ដោត​លើ​រូបរាង​​​ដែល​លេច​ធ្លោ​ជាង​ប្រភេទ​ធម្មតា និង​ទី​ពីរ​គឺ​ផ្ដោត​លើ​រូបរាង​រួម​ជា​មួយ​លក្ខណៈ​សម្បត្តិ​នៃ​ម៉ាស៊ីន​ដែល​ខ្លាំង​ក្លា​ជាង​ប្រភេទ​ធម្មតា។

ខាងក្នុងប្រភេទ F Sport

​Lexus RX ដែល​លក់​នៅ​សហរដ្ឋអាមេរិក​នឹង​មាន​ជា​ប្រភេទ RX 350, RX 350L, RX 450h និង ប្រភេទ RX 450hL ដែល​ប្រើ​ប្រាស់​ម៉ាស៊ីន​ V6 ចំណុះ ៣,៥ លីត្រ​ដូច​គ្នា ប៉ុន្តែ​ប្រភេទ​ Hybrid មាន​បន្ថែម​ម៉ូទ័រ​អគ្គិសនី​ចំនួន​ពីរ​ដែល​ជួយ​សន្សំសំចៃ​ប្រេង​សាំង និង​បង្កើន​សន្ទុះ​បាន​មួយ​កម្រិត៕

ចុចអាន៖

​​​

ប្រភព៖ carscoops ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី
;