ក្រសួង​អប់រំ ណែនាំ​ឱ្យ​អនុវត្តម៉ោង​ចូល-ចេញ​រៀន​ធម្មតា​វិញ​ហើយ

  • 2019-06-06 08:10:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​អប់រំ យុវជន និងកីឡា បាន​ចេញ​សេចក្តីជូនដំណឹង​កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ​២០១៩ ដោយ​បាន​ណែនាំ​ដល់​គ្រប់​គ្រឹះស្ថាន​សិក្សា​ទាំងអស់ ត្រូវ​អនុវត្ត​ម៉ោង​ចូល-ចេញរៀន​ជាធម្មតា​វិញ​ដូច​ខាងក្រោម៖

-ពេល​ព្រឹក ចូល​រៀន​នៅម៉ោង ៧:០០ចេញម៉ោង ១១:០០

-ពេលរសៀល ចូលរៀន​នៅម៉ោង ១៣:០០ ចេញម៉ោង ១៧:០០។

ក្នុង​សេចក្តី​ជូនដំណឹង​បាន​បញ្ជាក់​ថា ការ​ណែនាំ​ខាងលើនេះ ក្នុង​ខណៈ​ដែល​រដូវប្រាំង​អាកាសធាតុ​ក្តៅ​ហួតហែង​បាន​កន្លងផុតទៅ ហើយ​រដូវ​វស្សា​បាន​ចូលមក​ដល់ ធ្វើឱ្យ​អាកាស​ធាតុ​ផ្លាស់ប្តូរ​មក​ជាប្រក្រតី​ឡើងវិញ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;