ស្ថានភាព​អាកាសធាតុ​នៅ​កម្ពុជា ពីថ្ងៃទី១២-១៨ ខែ​មិថុនា

  • 2019-06-11 01:23:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម បាន​ចេញ​សេចក្តី​ជូនដំណឹង​នៅថ្ងៃនេះ​ឱ្យដឹង​ថា ជ្រលង​សម្ពាធ​ទាប​នៅតែ​បន្ត​អូស​បន្លាយ​លើ​កម្ពុជា​ ខណៈ​ខ្យល់​មូសុង​នីរតី​បង្កើន​ឥទ្ធិពល​មកលើ​តំបន់​មាត់​សមុទ្រ។ លក្ខណៈ​បែបនេះ​ធ្វើឱ្យ៖

១. ចាប់ពី​ថ្ងៃទី​១២ ដល់ ១៨ ខែមិថុនា៖ ភ្លៀង​នៅបន្ត​ធ្លាក់​រាយប៉ាយ​បាន​ច្រើន ក្នុង​ក្របខណ្ឌ​ទូទាំង​ប្រទេស។

២. បណ្តា​ខេត្ត​នៅ​តំបន់​មាត់​សមុទ្រ តំបន់​ទំនាប​កណ្តាល​ភាគ​ខាងកើត​ជាប់​ប្រទេស​វៀតណាម ភ្លៀង​ធ្លាក់​ក្នុង​បរិមាណ​ពីមធ្យម​ទៅ​បង្គយរ ដោយ​កើនឡើង​ជា​លំដាប់។ ទន្ទឹម​នោះ កន្លែង​ខ្លះ​អាច​មាន​បរិមាណ​ច្រើន។

៣. បណ្តា​ខេត្ត​នៅភាគ​ពាយព្យ ភ្លៀង​ក៏​បង្កើន​ក្នុង​កម្រិត​ពី​ខ្សោយ​ទៅបង្គួរ និង​រាយប៉ាយ​បាន​ប្រសើរ​ជាង​រយៈពេល​កន្លងទៅ។

៤. ឯ​បណ្តា​ខេត្ត​ភាគខាងលើ​នៅឦសាន​ជាប់​វៀតណាម ភ្លៀង​នឹង​ធ្លាក់​ក្នុងកម្រិត​ពីតិច​ទៅមធ្យម។

៥. បាតុភូត​ផ្គរ រន្ទះ ខ្យល់​កន្រ្តាក់ នៅតែបន្ត​កើតមាន។ ខណៈនៅលើ​ផ្ទៃ​សមុទ្រ​នៅថ្ងៃទី១២-១៣ ខែ​មិថុនា ផ្ទៃមេឃ​មាន​ពពក​មីរដេរដាស់ លាយឡំ​នឹង​ភ្លៀង​ ខ្យល់​បក់បោក​ខ្លាំង និង​មាន​រលកខ្ពស់៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;