វិធីសង្រោះបឋមអ្នកលង់ទឹក ដែល​គ្រប់គ្នា​គួរចេះ!

  • 2019-06-14 06:15:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​ការ​សង្រ្គោះបឋម ជា​ចំណេះដឹង​ ដែល​គ្រប់​គ្នា​ត្រូវ​យល់ដឹង ព្រោះ​ការ​ជួយ​សង្រ្គោះ​ខុស​ អាច​ធ្វើ​ឲ្យ​ស្ថានភាព​ជនរងគ្រោះកាន់​តែធ្ងន់ធ្ងរ។ ខាងក្រោមនេះ ជារបៀប​សង្រ្គោះ​បឋម ចំពោះ​អ្នក​លង់ទឹក ដែល​ចែករំលែក​ដោយទំព័រហ្វេសប៊ុក Medical Students in Cambodia។

សូមអាន​ទាំងស្រុង ដូចខាងក្រោម៖

មនុស្សដែលឈប់ដកដង្ហើម ឬបេះដូងឈប់លោត អាចបន្តររស់បានតែ ៣-៤នាទីប៉ុណ្ណោះ ដូច្នេះការសង្រ្គោះត្រូវធ្វើភ្លាមៗ។ អ្នកត្រូវតែជួយឲ្យបានឆាប់រហ័សបំផុត។

ចាប់ផ្ដើមការផ្លុំដង្ហើមតាមមាត់ទល់មាត់ភ្លាម បើអាចធ្វើបាន ត្រូវធ្វើមុនពេលស្រង់អ្នកលង់ទឹកចេញពីទឹក នៅពេលមានកន្លែងទឹករាក់ល្មមដែលអាចឈរបាន។

បើអ្នកពុំអាចផ្លុំខ្យល់ចូលក្នុងសួតគាត់មុនចេញផុតពីទឹកបានទេ នោះនៅពេលមកដល់ច្រាំង ត្រូវប្រញាប់ដាក់គាត់ដេកនៅទីរាបស្មើ ហើយចាប់ផ្តើមសង្កត់ទៅលើទ្រូង ៣០ដង ហើយផ្លំុខ្យល់ចូលតាមមាត់ ២ដង។ ធ្វើបែបនេះរហូតជនរងគ្រោះមានដង្ហើម ឬ/និង ជីពចរ ឡើងវិញ ឬរហូតមានអន្តរាគមន៍។

របៀបសង្រ្គោះ

១. ត្រូវអង្រួន និងហៅជនរងគ្រោះ ដើម្បី​ដឹងថា​គាត់នៅដឹងខ្លួនឬអត់

២. ដាក់ត្រចៀកក្បែរមាត់ ច្រមុះរបស់គាត់ ថាតើមានការដកដង្ហើមឬ​អត់ ហើយមានអ្វីស្ទះឬ​អត់ បើមានត្រូវយកចេញ

៣. បើគ្មានដង្ហើម គឺត្រូវធ្វើការសង្កត់ទ្រូងភ្លាមៗ ដើម្បីបានឈាមទៅដល់ខួរក្បាល (សង្កត់៣០ដង ផ្លុំខ្យល់២ដង សម្រាប់​មនុស្សធំ ហើយសង្កត់ ១៥ដង ផ្លុំ២ដង សម្រាប់កូនក្មេង)។ ការសង្កត់មិនត្រូវខ្លាចគាត់ឈឺនោះទេ គឺសង្កត់ជម្រៅប្រហែល៥ស.ម ហើយចង្វាក់ត្រូវឲ្យ​បាន ១០០ដងក្នុង១នាទី។ ចំណាំ៖ មិនត្រូវបង្អង់ការសង្កត់រហូតដល់លើស ១០វិនាទីនោះទេ គឺត្រូវតែសង្កត់រហូតដល់គាត់មានចលនា រឺមានឡានពេទ្យមកដល់។ ប្រសិនបើមានអ្នកដូរ គឺត្រូវដូរបើយើងអស់​កម្លាំង។ ចំពោះការផ្លុំខ្យល់គឺត្រូវភ្ងើយចង្ការគាត់ឲ្យ​ងើយ ដើម្បីផ្លូវដង្ហើមបើកបានល្អ។

៤. ត្រូវចាំថា បើយើងមិនជួយគាត់ភ្លាមៗទេ គឺគាត់ស្លាប់ ព្រោះបើបេះដូងមិនកន្ត្រាក់ច្របាច់ឈាមទៅខួរក្បាលត្រឹម៣ទៅ៤នាទី គឺខួរក្បាលនឹងស្លាប់។ ដូចនេះការសង្កត់ទ្រូង គឺធ្វើដើម្បីបានឈាមទៅដល់ខួរក្បាល៕

ប្រភព​អត្ថបទ៖ Medical Students in Cambodia

អត្ថបទថ្មី
;