សម្តេចថា ចង់រៀន​ច្រៀង តែសំឡេង​មិនពិរោះ

  • 2019-07-12 10:08:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេច ហ៊ុន សែន បានបញ្ជាក់​ថា សម្តេច​ចង់រៀន​ច្រៀង​ដែរ​តែសំឡេង​មិនពិរោះ ហើយសល់​ម្យ៉ាងគត់​គឺថតរូប​បង្ហោះ​ហ្វេសប៊ុក​តែប៉ុណ្ណោះ។

សម្តេចបានបង្ហោះនៅលើទំព័រហ្វេសប៊ុកនាថ្ងៃទី១២ ខែកក្កដា ឆ្នាំ​២០១៩​យ៉ាងដូច្នេះថា៖

តើទៅណាទៀតខ្ញុំ? ពេលមុន​បន្ទាប់ពី ធ្វើការ​រួចហើយ​មានកម្មវិធី​ហាត់ប្រាណ តាមរបៀប​ជាច្រើន​ដូចជា​រត់លើម៉ាស៊ីនជិះកង់ ដើរតាម​ធម្មជាតិលើស១មុឺនជំហ៊ាន។ ថ្ងៃសៅរ៍ អាទិត្យមានកម្មវិធីវាយ កូនគោល​គួរឱ្យសប្បាយ​ខ្លាំងណាស់។ ពេលនេះអ្វីៗ​ត្រូវបញ្ចប់​មួយរយៈ​តាម​បញ្ជា​របស់​គ្រូពេទ្យ។គិតរៀន​ច្រៀងដែល​ពេទ្យមិន​ហាមតែ​សំឡេងយើង​មិន​ពិរោះ សល់ម្យ៉ាង​គត់​គឺថតរូប​បង្ហោះ Facebook ។ រឿងគួរឱ្យ​ព្រួយ​គឺដូចចាស់ៗ​និយាយថា (ឈឺជើង​ធាត់ឈឺ​មាត់ស្គម) ពិតមែន​តែខ្ញុំឈឺស្មា​តែក៏ដួចឈឺ​ជើងដែរ ៥ថ្ងៃ​ឡើង​៣គីឡូ ដូចនេះ​ការខិតខំ​ហាត់ប្រាណ​២ឆ្នាំ​កន្លងមក​ដើម្បី​បន្ថយ​ទម្ងន់ពិត​ជាឥតប្រយោជន៍ និង​ត្រូវត្រៀម បន្ធូរ​ចង្កេះខោ​ហើយខ្ញុំ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;