ប្រទេស​អាស៊ាន​មួយ ស្ថិត​ក្នុង​ចំណោម​ប្រទេស​ដែល​មានព្រលានយន្តហោះ​មុនគេ​ក្នុងលោក

  • 2019-07-19 06:52:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 11

ចន្លោះមិនឃើញ

ព្រលាន​យន្តហោះដនមឿង ប្រទេសថៃ ជាព្រលានយន្តហោះ​មួយ​ក្នុង​ចំណោម​ព្រលាន​យន្តហោះ ដែល​មាន​អាយុកាល​ចំណាស់​ជាង​គេ​ក្នុងលោក។

ព្រលាន​យន្តហោះនេះ បើក​ឲ្យ​ដំណើរកាល​ តាំង​ពីឆ្ន១៩១៤ មក​ម្ល៉េះ ចាស់​ជាងគេ​លំដាប់​ទី៧ ក្នុងលោក និងចាស់ជាងគេ​បំផុត​ក្នុង​ទ្វីប​អាស៊ី។

ពីដំបូង​ឡើយ ព្រលាន​នេះ គឺ​សម្រាប់​តែ​កងទ័ព​អាកាស​របស់​ថៃ​ប៉ុណ្ណោះ ប៉ុន្តែ​ចាប់​ពីឆ្នាំ ១៩២៤ មក វា​ក៏ត្រូវ​បាន​ប្រើ​សម្រាប់​យន្តហោះ​ដឹកអ្នកដំណើរ។ ជើងហោះហើរ​ទី១ ដែលបាន​មកដល់ព្រលាន​នេះ​មុនគេ គឺ KLM Royal Dutch Airlines។ កាលពីខែកញ្ញា ឆ្នាំ២០០៦ ព្រលាន​នេះ​ត្រូ​វបាន​បិទ​បណ្ដោះអាសន្ន ដើម្បី​កែលម្អ​ មុន​បើក​ដំណើរការ​ជាថ្មី នា​ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០០៧។

សូមបញ្ជាក់ថា ព្រលានយន្តហោះ​ចាស់ជាងគេបំផុត​ក្នុងលោក គឺព្រលាន College Park Airport សហរដ្ឋអាមេរិក ដែល​បើក​ដំណើរការ កាលពីឆ្នាំ១៩០៩។

ព្រលាន​យន្តហោះ ចាស់ជាងគេទាំង ១០ ក្នុងលោក មានដូចខាងក្រោម៖

អត្ថបទ៖ ឈិន មិថុនា

;