បែកធ្លាយ​រូបភាព​ទាហាន​អាមេរិក ស្វែងយល់​ពី​​របៀប​រត់គេច​របស់​ក្រុម​អ្នក​​សម្រុក​ចូល Area 51

  • 2019-07-22 04:38:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រូបភាព​ទាហាន​អាមេរិក ដែល​កំពុង​ស្វែងយល់​ពីរបៀប​រត់គេច​របស់​ក្រុមអ្នក​ចូលរួម​ដែល​គ្រោង​សម្រុក​ចូល​តំបន់​សម្ងាត់​៥១ «Area 51» ក្នុងរដ្ឋ Nevadaត្រូវបាន​បែកធ្លាយ​នៅលើ​បណ្តាញ​សង្គម ខណៈដែល​មានអ្នក​ចុះឈ្មោះ​ចូលរួម​តាម​បណ្តាញ​អនឡាញ​កើនឡើងដល់ប្រមាណ ១,៨លាននាក់។

ក្នុងរូបភាព​នេះ​បង្ហាញថា ទាហាន​អាមេរិកម្នាក់ បាន​ចង្អុល​ទៅលើ​ស្លាយ ដោយក្នុង​ស្លាយនោះ​គឺមានរូប​ភាព២​សងខាង។ រូប​ខាងឆ្វេង​ជារូបដែល​មនុស្ស១ក្រុម​រត់ដាក់​សំកាងដៃទៅខាងក្រោយ ដូចនឹង​រូបតុក្កតាជប៉ុន Naruto ដែល​នៅ​ខាងស្តាំ​នៃស្លាយ​នេះ។ បន្ទាប់មក​ទាហាន​រូបនោះ ក៏ធ្វើ​ត្រាប់តាម​ឱ្យអ្នក​ផ្សេង​ទៀត​មើល។

យោងតាម​អ្នករៀបចំ​ព្រឹត្តិការណ៍​សម្រុកចូល​តំបន់៥១ អះអាង​ថា វិធី​តែមួយគត់​ដើម្បី​ជោគជ័យ​ក្នុងការ​ដោះលែង​មនុស្សក្រៅភព ដែលត្រូវបាន​គេសង្ស័យ​ថា​លាក់ទុក​ក្នុង​តំបន់៥១​នេះ គឺប្រើប្រាស់​របៀប​រត់បែប Naruto។ «ប្រសិន​បើ​យើង​រត់បែប Naruto យើង​អាច​រត់លឿន​ជាងគ្រាប់​កាំភ្លើង​របស់ពួកគេ (ទាហាន)។ ចាំជួប​មនុស្ស​ក្រៅភព​ទាំងអស់​គ្នា

សូមជម្រាប​ថា ព្រឹត្តិការណ៍​ចូលទៅ​កាន់​តំបន់៥១ ឬ Storm Area 51 គ្រោងនឹង​ធ្វើឡើង​នៅម៉ោង ៣ព្រឹក​ទាបភ្លឺ​ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩។ សណ្ឋាគារ​នៅតំបន់​នោះ ត្រូវបាន​គេរាយការណ៍ថា កក់ពេញ​អស់ទៅហើយ ដោយ​បង្ខំ​ឱ្យអ្នកចូលរួម​ជាច្រើន​ត្រូវបោះតង់។

យ៉ាងណាមិញ ចំពោះ​គម្រោង​នេះ ត្រូវបាន​អ្នកនាំពាក្យ​កងទ័ព​អាកាស​អាមេរិក​ព្រមាន​ថា នឹង​ចាត់វិធានការ​ទប់ស្កាត់​មិនឱ្យពួកគេ​ចូលតំបន់​សម្ងាត់​នេះ​បានឡើយ។ «ការ​ប៉ុនប៉ង​ណាមួយ ចូល​តំបន់​ហ្វឹកហ្វឺន​យោធា​ដោយខុសច្បាប់ គឺជា​គ្រោះថ្នាក់»។

រូបថត៖ today.com

តំបន់​៥១ ត្រូវបាន​គេ​ជឿជាក់​ថា ជាកន្លែង​ផ្ទុក​ឯកសារ​ដែលផ្តល់​នូវភស្តុតាង​ពី​មនុស្ស​ក្រៅភព។ មូលដ្ឋាន​នេះ ត្រូវបាន​ប្រើប្រាស់​ដោយ​កងទ័ព​អាកាស​អាមេរិក ក្នុងនោះ​ក៏ធ្លាប់ត្រូវគេរាយការណ៍​ថា យន្តហោះ​ទម្លាក់គ្រាប់បែក B-2 បាន​ធ្វើតេស្ត​នៅតំបន់​នេះ​ផងដែរ៕

ប្រភព៖ Sputnik News ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;