អ្នក​ជិះ​ម៉ូតូ​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ កុំ​ភ្លេច​យក​របស់​សំខាន់​ទាំង ៤ នេះ​ទៅ​តាម​ខ្លួន

  • 2019-07-26 06:42:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ​ដោយ​ប្រើប្រាស់​ម៉ូតូ មុន​ពេល​ចេញ​ទៅ​អ្នក​បើកបរ​ភាគ​ច្រើន​ស្រវា​យក​ថវិកា ​ឬ​កាបូប​លុយ ដោយ​មិន​បាន​នឹក​ដល់​ឧបករណ៍​មាន​សារៈសំខាន់​មួយ​ចំនួន បម្រុង​ទុក​ការពារ​សុវត្ថិភាព​លើ​ដង​វិថី​ឡើយ។ Sabay បង្ហើប​ពី​របស់​សំខាន់ ៤ យ៉ាង ដែល​ម្ចាស់​ទោចក្រយានយន្ត​គ្រប់​រូប គប្បី​ត្រូវ​យក​តាម​ខ្លួន​ជា​ចាំ​បាច់។​

១.កូន​សោ​សម្រាប់​ត្រៀម​

ក្រៅ​ពី​សោ​ចាក់​ដំណើរការ​ជាប់​ម៉ូតូ​មួយ​ហើយ បើ​យល់​ល្អ​អ្នក​គួរ​មាន​កូន​សោ​ស្រ​គួរ​មួយ​បន្ថែម​ទៀត ដោយ​អាច​ដាក់​ក្នុង​ហោប៉ៅ​ឬ​កន្លែង​ណា​ដែល​មិន​ងាយ​នឹង​បាត់បង់ ហើយ​ស្រួល​រក។ ស្រមៃ​ថា​បើ​កំពុង​ធ្វើ​ដំណើរ​ទៅ​ឆ្ងាយ ហើយ​ពេល​ចុះចត ថ្លោះធ្លោយ​ធ្វើ​ឲ្យ​បាត់​សោ នោះ​ប្រាកដ​ជា​គ្មាន​បញ្ហា​សម្រាប់​អ្នក។

២.ឧបករណ៍​វាស់​សម្ពាធ​ខ្យល់

ទំហំ​តូច ងាយ​ស្រួល​យក​ទុក​ដាក់​តាម​ខ្លួន ឧបករណ៍​វាស់​សម្ពាធ​ខ្យល់​នៃ​កង់​ម៉ូតូ​ក៏​ជា​របស់​ចាំ​បាច់​មួយ គួរ​ស្ពាយ​តាម​នៅ​ពេល​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ។ ផ្អែក​តាម​តម្លៃ​លក់​ក្រៅ​ស្រុក​លើ​គេហទំព័រ eBay ថ្លៃ​ក្បែរ ១០ ដុល្លារ។​

៣.ឧបករណ៍​សោ

តាម​ពិត​ទៅ​ជា​ធម្មតា​រាល់​ពេល​ទិញ​ម៉ូតូ​ថ្មី ក្រុមហ៊ុន​ច្រើន​ឲ្យ​ឧបករណ៍​សោ​មួយ​​ឈុត​ឥត​គិត​ថ្លៃ បើ​មិន​ចាំ​បាច់​អ្នក​គួរ​ទុក​វា​នៅ​កែប​ម៉ូតូ​ជាប់​រហូត ឬ​ដក​របស់​សំខាន់​មួយ​ចំនួន​ដូច​ជា​ទល់វីល, កូន​ដែក​កាប់ និង​សោ​តាម​លេខ​សំខាន់ ងាយ​ស្រួល​រាល់​ពេល​ជួប​បញ្ហា​អ្វី​បន្តិចបន្តួច អ្នក​អាច​ដោះស្រាយ​ដោយ​ខ្លួន​ឯង​បាន។​

៤.ពិល

ស្មាតហ្វូន​មិន​ជា​រឿង​ល្អ​នោះ​ទេ​ក្នុង​ការ​យក​បញ្ចាំង​ភ្លើង​ពេល​នៅ​ទី​ងងឹត ព្រោះ​ថាមពល​ថ្ម​មិន​កាន់​បាន​យូរ ដូច​ប្រភេទ​ពិល​ដាច់​ដោយ​ឡែក មាន​ខ្នាត​តូច​ធំ ទៅ​តាម​តម្រូវ​ការ​ងាយ​ស្រួល​ក្នុង​ការ​ទុក​ដាក់​របស់​អ្នក​រាល់​គ្នា៕

ប្រភព៖ Cycleworld ប្រែសម្រួល៖ កៅ រក្សា

;